អេសាយ 59:7 - ព្រះគម្ពីរខ្មែរសាកល ជើងពួកគេរត់ទៅតាមសេចក្ដីអាក្រក់ ហើយពួកគេរហ័សនឹងបង្ហូរឈាមឥតទោស; គំនិតរបស់ពួកគេជាគំនិតទុច្ចរិត; មានសេចក្ដីបំផ្លាញ និងសេចក្ដីអន្តរាយនៅក្នុងវិថីរបស់ពួកគេ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ ប្រព្រឹត្តអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត អ្នករាល់គ្នាទៅទីណា ទីនោះនឹងត្រូវវិនាសហិនហោច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស នឹងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ អាល់គីតាប ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ ប្រព្រឹត្តអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត អ្នករាល់គ្នាទៅទីណា ទីនោះនឹងត្រូវវិនាសហិនហោច។ |
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
ដ្បិតមនុស្សឆោតល្ងង់និយាយសេចក្ដីឆោតល្ងង់ ហើយចិត្តរបស់គេប្រព្រឹត្តអំពើទុច្ចរិត គឺដើម្បីប្រព្រឹត្តអំពើមិនគោរពព្រះ ដើម្បីពោលសេចក្ដីខុសឆ្គងទាស់នឹងព្រះយេហូវ៉ា និងដើម្បីបង្អត់ចំណង់អាហាររបស់មនុស្សអត់ឃ្លាន ហើយទុកឲ្យមនុស្សស្រេកខ្វះទឹកផឹក។
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយអំពើទុច្ចរិត; បបូរមាត់របស់អ្នករាល់គ្នានិយាយមុសា ហើយអណ្ដាតរបស់អ្នករាល់គ្នាពោលសេចក្ដីទុច្ចរិត។
នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។
យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជាជនដែលបះបោរ ដែលដើរតាមផ្លូវមិនល្អ គឺតាមគំនិតរបស់ខ្លួន
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
ដូច្នេះ យើងនឹងជ្រើសរើសការធ្វើទុក្ខសម្រាប់ពួកគេ ហើយនាំអ្វីដែលពួកគេភ័យខ្លាចមកលើពួកគេ។ ដ្បិតយើងបានហៅ ប៉ុន្តែគ្មានអ្នកណាឆ្លើយ យើងបាននិយាយ ប៉ុន្តែពួកគេមិនបានស្ដាប់តាម ផ្ទុយទៅវិញ ពួកគេបានធ្វើអំពើអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្ត”។
នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។
រួចមក ខ្ញុំឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់បណ្ដាវិសុទ្ធជន និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូវ។ ពេលឃើញនាង ខ្ញុំក៏ងឿងឆ្ងល់យ៉ាងខ្លាំង។