Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:26 - ព្រះគម្ពីរខ្មែរសាកល

26 គំនិត​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ពាក្យសម្ដី​សប្បុរស​គឺ​បរិសុទ្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សម្ដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​គំនិត​អាក្រក់​ទេ តែ​ទ្រង់​គាប់​ចិត្ត​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា និង​ជា​ព្រះប្រោសលោះ​នៃទូលបង្គំ​អើយ សូមឲ្យ​សម្ដី​ពី​មាត់​ទូលបង្គំ និង​ការសញ្ជឹងគិត​នៃ​ចិត្ត​ទូលបង្គំ បានជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​ផង​៕


ចិត្ត​របស់ខ្ញុំ​បាន​ពេញហៀរ​ដោយ​ពាក្យពេចន៍​ដ៏ល្អ ខ្ញុំ​សូត្រ​កំណាព្យ​របស់ខ្ញុំ​ដល់​ស្ដេច អណ្ដាត​របស់ខ្ញុំ​ជា​ប៉ាកកា​របស់​អ្នកនិពន្ធ​ដ៏ស្ទាត់ជំនាញ​។


មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!


ព្រះយេហូវ៉ា​នឹង​ដក​ផ្ទះ​របស់​មនុស្ស​ក្រអឺតក្រទម​ចេញ ប៉ុន្តែ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រំដី​របស់​ស្ត្រីមេម៉ាយ​ស្ថិតនៅជាប់​។


អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។


ពាក្យសម្ដី​សប្បុរស​ជា​ផ្លិតឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ការប្រោសឲ្យជា​ដល់​ឆ្អឹង​ផង​។


បំណងអាក្រក់​ដ៏ល្ងីល្ងើ​ជា​បាប ហើយ​មនុស្សចំអកឡកឡឺយ​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្សជាតិ​។


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម