Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 15:5 - ព្រះគម្ពីរខ្មែរសាកល

5 ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​បី​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស្យ៉ា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​៣​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស៉្យា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម

សូមមើលជំពូក ចម្លង




អេសាយ 15:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប


ស្ដេចទាំងនោះ​បាន​ធ្វើ​សង្គ្រាម​ទាស់នឹង​បេរ៉ា​ស្ដេច​នៃ​សូដុម ប៊ីរសា​ស្ដេច​នៃ​កូម៉ូរ៉ា ស៊ីណាប​ស្ដេច​នៃ​អាត់ម៉ា សេមេប៊ើរ​ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​)​។


ចូរ​ប្រញាប់​រត់គេច​ទៅ​ទីនោះ​ទៅ ដ្បិត​យើង​មិនអាច​ធ្វើ​អ្វី​បានទេ ទាល់តែ​អ្នក​ទៅ​ដល់​ទីនោះ​សិន”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា សូអារ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​មានបន្ទូល​ថា​៖ “ក្នុង​បី​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល សិរីរុងរឿង​របស់​ម៉ូអាប់​នឹង​ត្រូវគេ​មើលងាយ រួមទាំង​ប្រជាជន​ដ៏ច្រើន​ទាំងអស់​ផង រីឯ​សំណល់​មនុស្ស​មាន​តិចតួចណាស់ ក៏មិន​ខ្លាំង​ដែរ”៕


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ទ្រង់ធ្វើឲ្យ​មាន​ថ្ងៃ​នៃ​ចលាចល ការជាន់ឈ្លី និង​ការច្របូកច្របល់ នៅក្នុង​ជ្រលងភ្នំ​នៃ​និមិត្ត គឺជា​ការ​បំបាក់បំបែក​កំពែង និង​ជា​ការស្រែក​ទៅ​ភ្នំ​។


ជើង​ពួកគេ​រត់ទៅ​តាម​សេចក្ដី​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​ឥតទោស​; គំនិត​របស់ពួកគេ​ជា​គំនិត​ទុច្ចរិត​; មាន​សេចក្ដីបំផ្លាញ និង​សេចក្ដីអន្តរាយ​នៅក្នុង​វិថី​របស់ពួកគេ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម