Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:3 - ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាមដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​អំពើទុច្ចរិត​; បបូរមាត់​របស់អ្នករាល់គ្នា​និយាយមុសា ហើយ​អណ្ដាត​របស់អ្នករាល់គ្នា​ពោល​សេចក្ដីទុច្ចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ដៃ​របស់​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​អ្នក​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្ដាត​អ្នក​ពោល​ងាំៗ​ចេញ​ជា​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​អំពើ​ទុច្ចរិត មាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូត‌ភរ និង​និយាយ​បរិហារ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ដៃ​របស់​ឯង​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​ឯង​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្តាត​ឯង​ពោល​ងាំៗ​ចេញ​ជា​សេចក្ដី​ទុច្ចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​អំពើ​ទុច្ចរិត មាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូត‌ភរ និង​និយាយ​បរិហារ​គេ។

សូមមើលជំពូក ចម្លង




អេសាយ 59:3
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


ដ្បិត​យេរូសាឡិម​បាន​ជំពប់ ហើយ​យូដា​បាន​ដួល ពីព្រោះ​អណ្ដាត​របស់ពួកគេ និង​ទង្វើ​របស់ពួកគេ បាន​ប្រឆាំងនឹង​ព្រះយេហូវ៉ា ដោយ​បះបោរ​នឹង​ព្រះនេត្រ​ដ៏មាន​សិរីរុងរឿង​របស់ព្រះអង្គ​។


ដ្បិត​នេះ​ជា​ប្រជាជន​ដែល​បះបោរ ជា​កូនចៅ​ដែល​ភូតភរ ជា​កូនចៅ​ដែល​មិន​ព្រម​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។


ទាំង​និយាយថា​៖ “ខ្ញុំ​បាន​ប្រព្រឹត្តបាប ដោយ​ក្បត់​នឹង​ឈាម​ដែល​គ្មានទោស”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​រឿងនេះជា​អ្វី​នឹង​យើង? អ្នក​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។


ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម