ក្រោយពីឡុតបែកចេញទៅ ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរងើបភ្នែកឡើងមើលពីកន្លែងដែលអ្នកនៅ ទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិចចុះ។
អេសាយ 49:18 - ព្រះគម្ពីរខ្មែរសាកល ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់ប្រមូលគ្នាមករកអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដោយនូវជីវិតយើង អ្នកនឹងបានប្រដាប់ដោយពួកគេទាំងអស់គ្នាជាប្រាកដ ដូចជាគ្រឿងអលង្ការ ហើយតុបតែងខ្លួនដោយអ្នកទាំងនោះ ដូចជាកូនក្រមុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះមូលគ្នាចូលមករកអ្នក ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ អាល់គីតាប ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ |
ក្រោយពីឡុតបែកចេញទៅ ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរងើបភ្នែកឡើងមើលពីកន្លែងដែលអ្នកនៅ ទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិចចុះ។
ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
មើល៍! អ្នកទាំងនេះនឹងមកពីទីឆ្ងាយ; មើល៍! អ្នកទាំងនេះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយអ្នកទាំងនេះក៏នឹងមកពីដែនដីស៊ីនីមដែរ”។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងលើកដៃទៅប្រជាជាតិនានា ក៏នឹងលើកទង់សញ្ញារបស់យើងឡើងដល់ជាតិសាសន៍ទាំងឡាយ នោះពួកគេនឹងនាំពួកកូនប្រុសរបស់អ្នកមកដោយនៅនឹងដើមទ្រូង ហើយលីពួកកូនស្រីរបស់អ្នកនៅលើស្មា។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
“យើងបានបោះបង់អ្នកចោលមួយរយៈខ្លី ប៉ុន្តែយើងនឹងប្រមូលអ្នកមកវិញ ដោយសេចក្ដីមេត្តាដ៏ធំធេង។
“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
ពួកគេនឹងនាំបងប្អូនទាំងអស់របស់អ្នករាល់គ្នាចេញមកពីអស់ទាំងប្រជាជាតិ ទុកជាតង្វាយដល់ព្រះយេហូវ៉ា ដោយឲ្យជិះសេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និងអូដ្ឋមកយេរូសាឡិមភ្នំដ៏វិសុទ្ធរបស់យើង ដូចដែលកូនចៅអ៊ីស្រាអែលនាំតង្វាយមកដំណាក់របស់ព្រះយេហូវ៉ា ក្នុងភាជនៈបរិសុទ្ធ។
តើអ្នករាល់គ្នាមិននិយាយថា: ‘នៅបួនខែទៀត បានដល់រដូវច្រូតកាត់’ ទេឬ? មើល៍! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបភ្នែកឡើងមើលទៅវាលស្រែ ដែលក្រហមល្មមសម្រាប់ការច្រូតកាត់ហើយ។
ពេលនោះ ខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។