ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
អេសាយ 46:12 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកមានចិត្តរឹង ដែលនៅឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្ដាប់យើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយ ពីសេចក្ដីសុចរិតអើយ ចូរស្តាប់យើងចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្តាប់អញចុះ អាល់គីតាប មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង! |
ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។
ប្រជាជាតិទាំងអស់អើយ ចូរស្ដាប់សេចក្ដីនេះ! អស់អ្នកដែលរស់នៅក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀក
ពួកអ្នកដែលមានចិត្តក្លាហានត្រូវគេប្លន់ ពួកគេបានលង់លក់ទៅក្នុងដំណេកហើយ គ្មានមនុស្សអង់អាចណាអាចលើកដៃរបស់ខ្លួនបានឡើយ។
ដូច្នេះ មនុស្សចំអកឡកឡឺយដែលគ្រប់គ្រងប្រជាជននេះនៅយេរូសាឡិមអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា!
ចូរផ្ទៀងត្រចៀក ហើយស្ដាប់សំឡេងរបស់ខ្ញុំ! ចូរយកចិត្តទុកដាក់ ហើយស្ដាប់ពាក្យរបស់ខ្ញុំ!
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
“វង្សត្រកូលយ៉ាកុប និងអស់អ្នកដែលនៅសល់នៃវង្សត្រកូលអ៊ីស្រាអែល ដែលយើងបានផ្ទុកតាំងពីក្នុងផ្ទៃម្ដាយ ហើយបានបីតាំងពីកំណើតអើយ ចូរស្ដាប់យើង!
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!
ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ!
ដូច្នេះ សេចក្ដីយុត្តិធម៌បានថយទៅវិញ ហើយសេចក្ដីសុចរិតក៏ឈរនៅឆ្ងាយ ដ្បិតសេចក្ដីពិតបានជំពប់នៅកន្លែងសាធារណៈ ហើយសេចក្ដីទៀងត្រង់ក៏មិនអាចចូលមកបានដែរ;
មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
ប្រជាជនទាំងអស់គ្នា គឺពួកអេប្រាអិម និងអ្នកដែលរស់នៅសាម៉ារី នឹងដឹង ក៏និយាយដោយអំនួត និងដោយការអួតបំប៉ោងនៃចិត្តថា៖
“មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។
ប៉ុន្តែអ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតក្នុងព្រះគ្រីស្ទយេស៊ូវ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។