Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:150 - ព្រះគម្ពីរខ្មែរសាកល

150 ពួកអ្នកដែល​ដេញតាម​គម្រោងអាក្រក់​បាន​ចូលមកជិត​; ពួកគេ​នៅឆ្ងាយ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

150 អស់​អ្នក​ដែល​បៀត​បៀន​ទូល‌បង្គំ ដោយ​បំណង​អាក្រក់ នាំ​គ្នា​ចូល​មក​ជិត អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

150 អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

150 ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

150 អស់​អ្នក​ដែល​តាម​ព្យាបាទ​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ហ៊ូកុំ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:150
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


នៅពេល​ពួក​ធ្វើអាក្រក់ គឺ​បច្ចាមិត្ត និង​សត្រូវ​របស់ខ្ញុំ បាន​ចូលមកជិត​ដើម្បី​ស៊ី​សាច់​ខ្ញុំ ពួកគេ​ក៏​បាន​ជំពប់ ហើយ​ដួល​ទៅ​។


ពិតមែនហើយ អ្នក​បាន​ស្អប់​ការប្រៀនប្រដៅ ហើយ​បាន​បោះចោល​ព្រះបន្ទូល​របស់យើង​ទៅ​ក្រោយ​អ្នក​ដែរ​។


“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


អ្នកដែល​បែរ​ត្រចៀក​របស់ខ្លួន​ចេញ​មិន​ស្ដាប់​ក្រឹត្យវិន័យ សូម្បីតែ​សេចក្ដីអធិស្ឋាន​របស់គេ​ក៏​ជា​ទីស្អប់ខ្ពើម​ដែរ​។


យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។ យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម