Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:1 - ព្រះគម្ពីរខ្មែរសាកល

1 អ្នកដែល​ត្រូវបាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​ចេញមក​ពី​ប្រភពទឹក​របស់​យូដា ជា​អ្នកដែល​ស្បថ​ដោយ​អាង​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​លើកឡើង​នូវ​ព្រះ​នៃ​អ៊ីស្រាអែល ប៉ុន្តែ​មិនមែន​ដោយ​សេចក្ដីពិតត្រង់ ក៏​មិនមែន​ដោយ​សេចក្ដីសុចរិត គឺ​វង្សត្រកូល​យ៉ាកុប​អើយ ចូរ​ស្ដាប់​សេចក្ដីនេះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ ឬ​ដោយ​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែល ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រ‌អែល ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​នាមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ម្ចាស់​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 48:1
48 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។


ព្រះ​មានបន្ទូល​នឹង​គាត់​ថា​៖ “ឈ្មោះ​របស់អ្នក​គឺ​យ៉ាកុប ប៉ុន្តែ​មិន​ត្រូវ​ហៅ​ឈ្មោះ​របស់អ្នក​ថា​យ៉ាកុប​ទៀត​ឡើយ គឺ​អ៊ីស្រាអែល​ជា​ឈ្មោះ​របស់អ្នក​វិញ”។ គឺយ៉ាងនេះឯង​ដែល​ព្រះអង្គ​ដាក់ឈ្មោះ​គាត់​ថា អ៊ីស្រាអែល​។


ប៉ុន្តែ​ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះ អស់អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះអង្គ​នឹង​អួត ដ្បិត​មាត់​របស់​អ្នកដែល​និយាយមុសា​នឹង​ត្រូវបាន​បិទ​៕


ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។


ចូរ​ថ្វាយពរ​ព្រះ​នៅក្នុង​អង្គប្រជុំ អ្នកដែល​ចេញពី​ប្រភពទឹក​នៃ​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


នៅ​ទីនោះ​មាន​បេនយ៉ាមីន​ជា​កូនពៅ​ដែល​ដឹកនាំ​ពួកគេ ពួក​មេដឹកនាំ​នៃ​យូដា​និង​អង្គប្រជុំ​របស់ពួកគេ ពួក​មេដឹកនាំ​នៃ​សាប់យូឡូន និង​ពួក​មេដឹកនាំ​នៃ​ណែបថាលី​។


តើ​គួរឲ្យ​ប្រភពទឹក​របស់អ្នក​ហូរខ្ចាយ​ទៅ​ផ្លូវ ហើយ​គួរឲ្យ​ប្រឡាយ​ទឹក​របស់អ្នក​ហូរខ្ចាយ​តាម​កន្លែងសាធារណៈ​ឬ​?


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ មាន​ចៅហ្វាយ​ជាច្រើន​ក្រៅពី​ព្រះអង្គ​បាន​ត្រួតត្រា​លើ​យើងខ្ញុំ ប៉ុន្តែ​យើងខ្ញុំ​នឹកចាំ​ព្រះនាម​របស់ព្រះអង្គ គឺ​តែ​ព្រះអង្គ​ប៉ុណ្ណោះ​។


ម្នាក់​នឹង​ពោលថា​: ‘ខ្ញុំ​ជារបស់​ព្រះយេហូវ៉ា’ ម្នាក់ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​របស់​យ៉ាកុប រីឯ​ម្នាក់ទៀត​នឹង​សរសេរ​លើ​ដៃ​របស់ខ្លួន​ថា ‘របស់​ព្រះយេហូវ៉ា’ ហើយ​ដាក់ឈ្មោះ​ខ្លួន​តាម​ឈ្មោះ​របស់​អ៊ីស្រាអែល”។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ ចូរ​ស្ដាប់​យើង​!


“អ្នករាល់គ្នា​ដែល​ដេញតាម​សេចក្ដីសុចរិត ហើយ​ស្វែងរក​ព្រះយេហូវ៉ា​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! ចូរ​រំពឹងមើលទៅ​ថ្មដា​ដែល​អ្នករាល់គ្នា​ត្រូវបាន​ដាប់ចេញមក ចូរ​រំពឹងមើលទៅ​កន្លែងយកថ្ម​ដែល​អ្នករាល់គ្នា​ត្រូវបាន​ជីកឡើងមក​។


ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។ យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។


យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។


ព្រះយេហូវ៉ា​បាន​ស្បថ​ដោយ​អាង​ព្រះហស្តស្ដាំ​របស់ព្រះអង្គ និង​ដោយ​អាង​ព្រះពាហុ​ដ៏មានឫទ្ធានុភាព​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ប្រគល់​ស្រូវ​របស់អ្នក​ទុកជា​អាហារ​ដល់​សត្រូវ​របស់អ្នក​ទៀត​ឡើយ ហើយ​ជនបរទេស​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរថ្មី​របស់អ្នក ដែល​អ្នក​បាន​ធ្វើយ៉ាងនឿយហត់​នោះ​ឡើយ


ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។


អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់ អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់ ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។


គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “នេះ​ជា​បណ្ដាសា​ដែល​ចេញទៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ ដ្បិត​តាម​សំណេរ​ម្ខាង​នោះ អស់អ្នក​ដែល​លួច​នឹង​ត្រូវបាន​បំបាត់ចេញ ហើយ​តាម​សំណេរ​ម្ខាងទៀត អស់អ្នក​ដែល​ស្បថ​ដោយកុហក​នឹង​ត្រូវបាន​បំបាត់ចេញ​ដែរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


ព្រះយេស៊ូវ​ទត​ឃើញ​ណាថាណែល​កំពុង​មករក​ព្រះអង្គ ក៏​មានបន្ទូល​អំពី​គាត់​ថា​៖“មើល៍! ជនជាតិអ៊ីស្រាអែល​ពិតប្រាកដ​! នៅក្នុង​គាត់​គ្មាន​ឧបាយកល​សោះ”។


ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ ត្រូវតែ​ថ្វាយបង្គំ​ក្នុង​វិញ្ញាណ និងសេចក្ដីពិត”។


ប្រសិនបើ​អ្នក​អះអាងថា​អ្នក​ជា​ជនជាតិយូដា ហើយ​ពឹងផ្អែក​លើ​ក្រឹត្យវិន័យ និង​អួត​អំពី​ព្រះ


យ៉ាងណាមិញ មិនមែន​ថា​ព្រះបន្ទូល​របស់​ព្រះ​ទៅជាឥតប្រយោជន៍​ឡើយ ដ្បិត​មិនមែន​អស់អ្នក​ដែល​កើតពី​អ៊ីស្រាអែល ជា​ជនជាតិអ៊ីស្រាអែល​នោះ​ទេ


នេះមានន័យថា មិនមែន​កូន​ៗ​ខាងសាច់ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ ផ្ទុយទៅវិញ គឺ​កូន​នៃ​សេចក្ដីសន្យា​ទេ ដែល​ត្រូវ​រាប់​ជា​ពូជពង្ស​។


ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ


យើង​ស្គាល់​ទុក្ខវេទនា និង​ភាពក្រីក្រ​របស់អ្នក​ហើយ ប៉ុន្តែ​តាមពិត​អ្នក​ជា​អ្នកមាន​ទេ​។ យើង​ស្គាល់​ពាក្យមួលបង្កាច់​របស់​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា​ហើយ ប៉ុន្តែ​តាមពិត​មិនមែន​ជា​ជនជាតិយូដា គឺ​ជា​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង​វិញ​។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម