យើងខ្ញុំបានទៅជាទីត្មះតិះដៀលដល់អ្នកជិតខាងរបស់យើងខ្ញុំ ក៏បានទៅជាទីឡកឡឺយ និងជាទីសើចចំអកដល់អ្នកដែលនៅជុំវិញយើងខ្ញុំ។
អេសាយ 43:28 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យើងបានបន្ទាបបន្ថោកពួកមេដឹកនាំនៃទីវិសុទ្ធ ហើយបានប្រគល់យ៉ាកុបទៅការញែកចេញបំផ្លាញ ក៏បានប្រគល់អ៊ីស្រាអែលទៅការត្មះតិះដៀល”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ យើងបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្ដាសា និងឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំព្រះវិហារ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ អញបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្តាសា ហើយឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល។ អាល់គីតាប ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។ |
យើងខ្ញុំបានទៅជាទីត្មះតិះដៀលដល់អ្នកជិតខាងរបស់យើងខ្ញុំ ក៏បានទៅជាទីឡកឡឺយ និងជាទីសើចចំអកដល់អ្នកដែលនៅជុំវិញយើងខ្ញុំ។
ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស; ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ ហើយមានមនុស្សតិចតួចនៅសល់។
ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ!
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ក៏បានបន្ទាបបន្ថោកមរតករបស់យើង ព្រមទាំងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។ ប៉ុន្តែអ្នកមិនបានបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ ក៏បានធ្វើឲ្យនឹមរបស់អ្នកធ្ងន់ក្រៃលែងលើមនុស្សចំណាស់ផង។
អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
“អ៊ីស្រាអែលទាំងមូលបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គហើយ ក៏បានបែរចេញ មិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ ដោយហេតុនេះ បណ្ដាសា និងសម្បថដែលមានសរសេរទុកក្នុងក្រឹត្យវិន័យរបស់ម៉ូសេបាវបម្រើរបស់ព្រះ ត្រូវបានចាក់មកលើយើងខ្ញុំ ដ្បិតយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
ព្រះអង្គបានបំពេញព្រះបន្ទូលរបស់ព្រះអង្គឲ្យសម្រេច ដែលព្រះអង្គមានបន្ទូលទាស់នឹងយើងខ្ញុំ និងពួកចៅហ្វាយរបស់យើងខ្ញុំ ដែលគ្រប់គ្រងលើយើងខ្ញុំ ដោយនាំមហន្តរាយដ៏ធំមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានធ្វើ ដូចអ្វីដែលត្រូវបានធ្វើដល់យេរូសាឡិមឡើយ។
ដោយហេតុនេះ ព្រះយេហូវ៉ាបានត្រៀមទុកមហន្តរាយនោះ ហើយឲ្យវាធ្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតយុត្តិធម៌ក្នុងគ្រប់ទាំងកិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ប៉ុន្តែយើងខ្ញុំមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។
វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!