Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គ​បាន​បំពេញ​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យសម្រេច ដែល​ព្រះអង្គ​មានបន្ទូល​ទាស់នឹង​យើងខ្ញុំ និង​ពួក​ចៅហ្វាយ​របស់យើងខ្ញុំ ដែល​គ្រប់គ្រង​លើ​យើងខ្ញុំ ដោយ​នាំ​មហន្តរាយ​ដ៏ធំ​មក​លើ​យើងខ្ញុំ ដ្បិត​នៅក្រោម​មេឃ​ទាំងមូល មិនដែល​មាន​ធ្វើ ដូច​អ្វីដែល​ត្រូវបាន​ធ្វើ​ដល់​យេរូសាឡិម​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​មេ​ដឹក​នាំ ដែលគ្រប់​គ្រង​យើង​ខ្ញុំ ដោយ​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ជា​ទុក្ខ​វេទនា​ដែល​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​បន្ទូល​របស់​ទ្រង់ គឺ​ទ្រង់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:12
31 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដា​ស្ដេច​នៃ​ផែនដី និង​ជាតិសាសន៍​ទាំងអស់​អើយ បណ្ដា​មេដឹកនាំ និង​អស់ទាំង​ចៅក្រម​នៃ​ផែនដី​អើយ


ដូច្នេះ​ឥឡូវនេះ ស្ដេច​ទាំងឡាយ​អើយ ចូរឲ្យ​មានប្រាជ្ញា​! ចៅក្រម​ទាំងឡាយ​នៃ​ផែនដី​អើយ ចូរ​ទទួល​ការ​ប្រៀនប្រដៅ​!


ដោយសារតែ​ខ្ញុំ ពួក​អ្នកដឹកនាំ​បាន​គ្រប់គ្រង គឺ​ពួក​អភិជន និង​អស់ទាំង​ចៅក្រម​ដ៏យុត្តិធម៌​។


ដូច្នេះ យើង​បាន​បន្ទាបបន្ថោក​ពួក​មេដឹកនាំ​នៃ​ទីវិសុទ្ធ ហើយ​បាន​ប្រគល់​យ៉ាកុប​ទៅ​ការញែកចេញបំផ្លាញ ក៏​បាន​ប្រគល់​អ៊ីស្រាអែល​ទៅ​ការត្មះតិះដៀល”៕


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


“នៅ​គ្រា​នោះ មីកែល​ទេវតាគ្រប់គ្រង​ដ៏ធំឧត្ដម​ដែល​ថែរក្សា​កូនចៅ​នៃ​ប្រជាជន​របស់អ្នក នឹង​ក្រោកឡើង រួច​នឹង​មាន​គ្រា​នៃ​ទុក្ខវេទនា​ដែល​មិនដែល​កើតមាន តាំងពី​មាន​ប្រជាជាតិ រហូតដល់​ពេល​នោះ​។ ប៉ុន្តែ​នៅ​គ្រា​នោះ ប្រជាជន​របស់អ្នក​នឹង​ត្រូវបាន​រំដោះ គឺ​អស់អ្នក​ដែល​ឃើញមាន​កត់ទុក​ក្នុង​បញ្ជី​។


យ៉ាងណាមិញ ពាក្យ​របស់យើង និង​បទបញ្ញត្តិ​របស់យើង ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នកបម្រើ​របស់យើង តើ​មិន​បាន​តាមទាន់​ដូនតា​របស់អ្នករាល់គ្នា​ទេ​ឬ​? ដូច្នេះ ពួកគាត់​បាន​បែរមកវិញ ហើយ​ពោលថា​: ‘ដូចដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​សម្រេចព្រះហឫទ័យ​ធ្វើ​ដល់​យើង​ស្របតាម​ផ្លូវ​របស់យើង និង​ទង្វើ​របស់យើង​យ៉ាងណា ព្រះអង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាងនោះដែរ’”។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


គេ​បាន​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងដូចពេជ្រ ដោយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ និង​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បញ្ជូនមក​ដោយ​ព្រះវិញ្ញាណ​របស់ព្រះអង្គ តាមរយៈ​ពួក​ព្យាការី​ពីមុន​ឡើយ​។ ហេតុនេះហើយបានជា​មាន​ព្រះពិរោធ​ដ៏ខ្លាំង ចេញពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ដ្បិត​នៅ​ពេលនោះ​នឹង​មាន​ទុក្ខវេទនា​យ៉ាងខ្លាំង ដែល​តាំងពី​ដើមដំបូង​នៃ​ពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។


ដ្បិត​នៅ​គ្រានោះ​នឹង​មាន​ទុក្ខវេទនា ដែល​តាំងពី​ដើមដំបូង​ដែល​ព្រះ​បាន​និម្មិតបង្កើតពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​បែប​នេះ​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។


ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម