អេសាយ 31:3 - ព្រះគម្ពីរខ្មែរសាកល រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាទេវតា ឡើយ។ ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ អាល់គីតាប ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាអុលឡោះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាម៉ាឡាអ៊ីកាត់ឡើយ។ ពេលណាអុលឡោះតាអាឡាលើកដៃឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ |
ឯសេះក៏ឥតប្រយោជន៍សម្រាប់ការរួចជីវិតដែរ វាមិនអាចរំដោះបានដោយកម្លាំងដ៏ខ្លាំងរបស់វាឡើយ។
ព្រះយេហូវ៉ាអើយ សូមដាក់សេចក្ដីភិតភ័យលើពួកគេ! សូមឲ្យប្រជាជាតិនានាដឹងថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ៕ សេឡា
ក្នុងថ្ងៃនៃការដាក់ទោស នៅពេលការហិនវិនាសមកពីឆ្ងាយ តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់គេចទៅរកអ្នកណាឲ្យជួយ? តើអ្នករាល់គ្នានឹងផ្ញើភាពស្ដុកស្ដម្ភរបស់អ្នករាល់គ្នាទុកនៅឯណា?
ស្ដេចអាស្ស៊ីរីក៏នឹងនាំជនជាតិអេហ្ស៊ីបជាឈ្លើយសឹក និងជនជាតិអេត្យូពីជាជនជម្លៀស ចេញទៅយ៉ាងនោះដែរ គឺទាំងក្មេង ទាំងចាស់ ដោយអាក្រាតទាំងជើងទទេ ព្រមទាំងគូទបើកចំហផង នេះជាសេចក្ដីអាម៉ាស់របស់អេហ្ស៊ីប។
នៅថ្ងៃនោះ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រនេះនឹងពោលថា: ‘មើល៍! ទីសង្ឃឹមរបស់ពួកយើងដែលពួកយើងបានរត់គេចទៅទីនោះសម្រាប់ជាជំនួយ ដើម្បីឲ្យបានរំដោះឲ្យរួចពីស្ដេចអាស្ស៊ីរី ជាដូច្នេះទៅវិញ ចុះពួកយើង តើអាចរួចផុតយ៉ាងដូចម្ដេចបាន?’”៕
ក៏និយាយថា៖ “ទេ! ពួកយើងនឹងរត់គេចលើសេះ!”។ ដូច្នេះ អ្នករាល់គ្នានឹងរត់គេចមែន។ អ្នករាល់គ្នានិយាយទៀតថា៖ “ពួកយើងនឹងជិះសេះដ៏លឿន!”។ ដូច្នេះ ពួកអ្នកដែលដេញតាមអ្នករាល់គ្នានឹងលឿនដែរ។
ប៉ុន្តែគ្រប់គ្នានឹងអាម៉ាស់មុខ ដោយព្រោះប្រជាជនដែលមិនមែនជាប្រយោជន៍ដល់គេ មិនមែនជាជំនួយ ក៏មិនមែនជាប្រយោជន៍ តែជាសេចក្ដីអាម៉ាស់ និងជាសេចក្ដីត្មះតិះដៀលវិញ”។
ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។
មើល៍! អ្នកទុកចិត្តលើអេហ្ស៊ីប គឺទុកចិត្តលើឈើច្រត់ដើមត្រែងកំបាក់នោះ ដែលអ្នកណាផ្អែកលើវា វានឹងមុតដៃអ្នកនោះ ហើយចាក់ទម្លុះដៃគេវិញ។ ផារ៉ោនស្ដេចនៃអេហ្ស៊ីបគឺយ៉ាងនោះឯង ដល់អស់អ្នកដែលទុកចិត្តលើទ្រង់។
ចុះអ្នកអាចបង្វែរមុខរបស់មេទ័ពតូចមួយក្នុងពួករាជបម្រើរបស់ចៅហ្វាយយើងយ៉ាងដូចម្ដេចបាន ដោយទុកចិត្តលើអេហ្ស៊ីបដើម្បីបានរទេះចម្បាំង និងពលសេះដូច្នេះ?
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។