Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:6 - ព្រះគម្ពីរខ្មែរសាកល

6 មើល៍! អ្នក​ទុកចិត្ត​លើ​អេហ្ស៊ីប គឺ​ទុកចិត្ត​លើ​ឈើច្រត់​ដើមត្រែង​កំបាក់​នោះ ដែល​អ្នកណា​ផ្អែក​លើ​វា វា​នឹង​មុត​ដៃ​អ្នកនោះ ហើយ​ចាក់ទម្លុះ​ដៃគេ​វិញ​។ ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប​គឺ​យ៉ាងនោះ​ឯង ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មើល៍! អ្នក​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ស្តេច​ហ្វៀរ៉‌អ៊ូន​ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




អេសាយ 36:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ទុកចិត្ត​លើ​អភិជន ឬ​ទុកចិត្ត​លើ​មនុស្សលោក ដែល​គ្មាន​សេចក្ដីសង្គ្រោះ​ក្នុង​គេ​នោះ​ឡើយ​។


ការទុកចិត្ត​លើ​មនុស្ស​ក្បត់​ក្នុង​ថ្ងៃ​នៃ​ទុក្ខវេទនា ប្រៀបដូចជា​ធ្មេញ​ដែល​បាក់ ឬ​ជើង​ដែល​ញញីញញ័រ​។


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។


រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម