អេសាយ 31:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាទេវតា ឡើយ។ ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ សូមមើលជំពូកអាល់គីតាប3 ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាអុលឡោះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាម៉ាឡាអ៊ីកាត់ឡើយ។ ពេលណាអុលឡោះតាអាឡាលើកដៃឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ សូមមើលជំពូក |
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
«កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។