Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:9 - ព្រះគម្ពីរខ្មែរសាកល

9 ចុះ​អ្នក​អាច​បង្វែរ​មុខ​របស់​មេទ័ព​តូច​មួយ​ក្នុង​ពួក​រាជបម្រើ​របស់​ចៅហ្វាយ​យើង​យ៉ាងដូចម្ដេច​បាន ដោយ​ទុកចិត្ត​លើ​អេហ្ស៊ីប​ដើម្បី​បាន​រទេះចម្បាំង និង​ពលសេះ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​យើង​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចម្បាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ស្តេច​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ស្តេច​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។

សូមមើលជំពូក ចម្លង




អេសាយ 36:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សេះ​មាន​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​នៃ​សង្គ្រាម ប៉ុន្តែ​ជ័យជម្នះ​ស្រេចលើ​ព្រះយេហូវ៉ា​៕


ដ្បិត​ពួកគេ​ពោលថា​: ‘តើ​មេដឹកនាំ​របស់យើង មិនមែន​សុទ្ធតែ​ជា​ស្ដេច​ទេ​ឬ​?


ពេលនោះ គេ​នឹង​ធ្លាក់ទឹកចិត្ត ហើយ​អាម៉ាស់មុខ ដោយព្រោះ​អេត្យូពី​ជា​ទីសង្ឃឹម​របស់គេ និង​ដោយព្រោះ​អេហ្ស៊ីប​ជា​ទីអួតអាង​របស់គេ​។


ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។


រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។


មើល៍! អ្នក​ទុកចិត្ត​លើ​អេហ្ស៊ីប គឺ​ទុកចិត្ត​លើ​ឈើច្រត់​ដើមត្រែង​កំបាក់​នោះ ដែល​អ្នកណា​ផ្អែក​លើ​វា វា​នឹង​មុត​ដៃ​អ្នកនោះ ហើយ​ចាក់ទម្លុះ​ដៃគេ​វិញ​។ ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប​គឺ​យ៉ាងនោះ​ឯង ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​។


“ឥឡូវនេះ ចូរ​ភ្នាល់គ្នា​ជាមួយ​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់យើង​ចុះ​! យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ក្បាល​ដល់​អ្នក ប្រសិនបើ​អ្នក​អាច​ដាក់​អ្នក​ជិះ​របស់​អ្នក​លើ​ពួកវា​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម