ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
អេសាយ 29:20 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ មនុស្សចំអកឡកឡឺយនឹងអស់ទៅ ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត នឹងត្រូវកាត់ចេញអស់រលីង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង អាល់គីតាប ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយអុលឡោះ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន |
ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
មនុស្សក្អេងក្អាង និងឆ្មើងឆ្មៃ មានឈ្មោះថា “មនុស្សចំអកឡកឡឺយ” ជាអ្នកដែលប្រព្រឹត្តដោយភាពក្រអឺតក្រទមហួសប្រមាណ។
យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ; យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។
ដើម្បីបំពេញឲ្យសម្រេចនូវកំហឹងរបស់យើង យើងបានបញ្ជាពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធរបស់យើង យើងបានកោះហៅពួកមនុស្សខ្លាំងពូកែរបស់យើង ជាអ្នកដែលរីករាយចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវដ៏ច្រើនសន្ធឹករបស់អ្នក នឹងបានដូចជាធូលីដ៏ម៉ដ្ដ មនុស្សកាចសាហាវដ៏ច្រើនសន្ធឹកនឹងបានដូចជាអង្កាមដែលបក់កាត់មក គឺការនោះនឹងកើតឡើងភ្លាមៗក្នុងមួយរំពេច។
យ៉ាងណាមិញ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ទោះបីជាឈ្លើយសឹករបស់មនុស្សខ្លាំងពូកែក៏ដោយ ក៏នឹងត្រូវបានយកចេញដែរ ហើយរំពារបស់មនុស្សកាចសាហាវក៏នឹងត្រូវបានរំដោះផង ពីព្រោះយើងនឹងតតាំងនឹងអ្នកដែលតតាំងនឹងអ្នក យើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត;
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានសត្វទីបួនដែលគួរឲ្យខ្លាច និងគួរឲ្យភិតភ័យ ព្រមទាំងខ្លាំងក្រៃលែង! វាមានធ្មេញដែកធំៗ ក៏ត្របាក់ស៊ី និងបំបាក់បំបែក ហើយជាន់ឈ្លីសំណល់ដោយជើងរបស់វា។ វាខុសពីអស់ទាំងសត្វដែលនៅមុនវា ហើយវាមានស្នែងដប់។
នៅពេលពួកផារិស៊ីជាអ្នកស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ពួកគេក៏សើចចំអកដាក់ព្រះយេស៊ូវ។
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។
ពួកគ្រូវិន័យ និងពួកផារិស៊ីឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីរកហេតុផលចោទប្រកាន់ព្រះអង្គ។
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។