លូកា 23:35 - ព្រះគម្ពីរខ្មែរសាកល35 ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។ សូមមើលជំពូកKhmer Christian Bible35 ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ឯប្រជាជនដែលឈរមើល និងពួកនាម៉ឺន ក៏បន្តុះបង្អាប់ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សផ្សេងទៀត បើគាត់ជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ សូមមើលជំពូកអាល់គីតាប35 ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយអ៊ីសាថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាអាល់ម៉ាហ្សៀសរបស់អុលឡោះ ហើយជាអ្នកដែលអុលឡោះបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ សូមមើលជំពូក |
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។