Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:21 - ព្រះគម្ពីរខ្មែរសាកល

21 ពួកគេ​ចាប់កំហុស​មនុស្ស​ដោយ​ពាក្យសម្ដី ហើយ​ដាក់អន្ទាក់​ចាប់​បណ្ដា​អ្នកកាត់ក្ដី​នៅ​ខ្លោងទ្វារ ព្រមទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ​ដោយ​ហេតុផលឥតបានការ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​ចាប់​ពួក​មនុស្ស ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត ដោយ​ឥត​ហេតុ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយ‌កល ធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស​ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់ សំរាប់​ចាប់​ពួក​មនុស្ស​ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ ដោយ​រឿង​ដែល​មិន​ជា​ហេតុ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយ‌កល ធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង




អេសាយ 29:21
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ មនុស្ស​ដែល​បំពង់ព្រួញ​របស់ខ្លួន​ពេញ​ដោយ​ព្រួញ​! កាលណា​គេ​និយាយ​ជាមួយ​សត្រូវ​នៅឯ​ទ្វារក្រុង គេ​នឹង​មិន​អាម៉ាស់មុខ​ឡើយ​៕


មានការរើសមុខ នោះ​មិន​ល្អ​ទេ ប៉ុន្តែ​មនុស្ស​នៅតែ​ប្រព្រឹត្តការល្មើស​ដោយសារតែ​នំប៉័ង​មួយ​ដុំ​ដែរ​។


វេទនា​ហើយ​! ពួកអ្នកដែល​តែង​បទបញ្ញត្តិ​ទុច្ចរិត និង​ពួកអ្នកដែល​សរសេរ​សេចក្ដីសម្រេច​អយុត្ដិធម៌


មនុស្សអប្រិយ មធ្យោបាយ​របស់គេ​គឺ​អាក្រក់ គេ​គិតគូរ​គម្រោងអាក្រក់​ដើម្បី​បំផ្លាញ​មនុស្ស​ទ័លក្រ​ដោយ​ពាក្យ​ភូតភរ សូម្បីតែ​នៅពេល​មនុស្ស​ខ្វះខាត​និយាយ​ត្រឹមត្រូវ​។


វេទនា​ហើយ​! អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់ អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


មែនហើយ នៅ​ខ្វះ​សេចក្ដីពិត ហើយ​អ្នកដែល​បែរចេញ​ពី​ការ​អាក្រក់​ក៏​ក្លាយជារំពា​។ ព្រះយេហូវ៉ា​បាន​ទត​ឃើញ ហើយ​ការ​ដែល​គ្មាន​សេចក្ដីយុត្តិធម៌​ដូច្នេះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។


អ្នករាល់គ្នា​បាន​បដិសេធ​ព្រះអង្គ​ដ៏វិសុទ្ធ និង​សុចរិតយុត្តិធម៌ ហើយបែរជា​ទាមទារ​ឲ្យ​ដោះលែង​ឃាតករ​ដល់​អ្នករាល់គ្នា​ទៅវិញ​។


អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម