Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:5 - ព្រះគម្ពីរខ្មែរសាកល

5 យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប៉ុន្តែ ខ្មាំង​សត្រូវ​ជា​សាសន៍​ដទៃ​ដ៏​ច្រើន​ក្រៃ‌លែង​របស់​អ្នក នឹង​ដូច​ជា​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​ប៉ើង​បាត់​ទៅ ហើយ​ការ​នោះ​នឹង​កើត​មក​ភ្លាម​មួយ​រំពេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កម្ទេច​ចំបើង​ដែល​ហុយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ប៉ុន្តែពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃ‌លែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កំទេច​ចំបើង​ដែល​ហុយ​ឡើង។

សូមមើលជំពូក ចម្លង




អេសាយ 29:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ គឺ​ដូចជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់បាត់ទៅ​។


សូមឲ្យ​ពួកគេ​បាន​ដូចជា​អង្កាម​នៅចំពោះ​ខ្យល់ ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញ​ពួកគេ​ចេញ​ផង​។


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


ដោយហេតុនេះ ជាតិសាសន៍​ដ៏ខ្លាំងពូកែ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ ទីក្រុង​របស់​បណ្ដា​ប្រជាជាតិ​ដ៏កាចសាហាវ​នឹង​កោតខ្លាច​ព្រះអង្គ​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ដូចដែល​កម្ដៅ​នៅ​កន្លែងហួតហែង​ជា​យ៉ាងណា ព្រះអង្គ​ក៏​បន្ទាប​សូរគឹកកង​របស់​សាសន៍ដទៃ​យ៉ាងនោះដែរ ដូចដែល​កម្ដៅ​នៅក្រោម​ម្លប់​ពពក​ជា​យ៉ាងណា ព្រះអង្គ​ក៏​បញ្ឈប់​ចម្រៀង​របស់​មនុស្ស​កាចសាហាវ​យ៉ាងនោះដែរ​។


ដ្បិត​មនុស្សកាចសាហាវ​នឹង​បាត់ទៅ មនុស្សចំអកឡកឡឺយ​នឹង​អស់ទៅ ហើយ​អស់អ្នក​ដែល​រង់ចាំឱកាស​ប្រព្រឹត្ត​អំពើទុច្ចរិត​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។


រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។


“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


មើល៍! ប្រជាជាតិ​នានា​ប្រៀបដូចជា​តំណក់​មួយ​ពី​ធុងទឹក ហើយ​ត្រូវបាន​ចាត់ទុក​ដូចជា​ធូលី​នៅលើ​ត្រាជូ​; មើល៍! ព្រះអង្គ​ទ្រង់​លើក​កោះ​នានា​ឡើង ដូចជា​របស់​ម៉ដ្ដ​។


មើល៍! អស់អ្នក​ដែល​ក្ដៅក្រហាយ​ទាស់នឹង​អ្នក នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស មនុស្ស​ដែល​តតាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​វិនាស​ទៅ​។


មើល៍! យើង​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ក្ដារបញ្ជាន់​ដ៏ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ​ច្រើន​។ អ្នក​នឹង​បញ្ជាន់​ភ្នំ​ទាំងឡាយ ហើយ​កិន​ពួកវា​ម៉ដ្ដ ក៏​នឹង​ធ្វើឲ្យ​ទីទួល​នានា​បាន​ដូចជា​អង្កាម​ផង​។


អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ប៉ុន្តែ​មហន្តរាយ​នឹង​មក​លើ​អ្នក ដែល​អ្នក​មិន​ដឹង​ថា​ប្រើមន្តអាគមបញ្ចៀស​យ៉ាងណា​ឡើយ សេចក្ដីអន្តរាយ​នឹង​ធ្លាក់​មកលើ​អ្នក ដែល​អ្នក​មិនអាច​បង្វែរចេញ​បានឡើយ ការហិនវិនាស​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ដែល​អ្នក​មិនដែល​ស្គាល់​វា​ឡើយ​។


“តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ គឺ​យើង​បាន​តំណាល​ការទាំងនោះ​។ យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម