ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 27:5 - ព្រះគម្ពីរខ្មែរសាកល

បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កម្លាំង​យើង​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹងយើង ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​យើង​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កំឡាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ

សូមមើលជំពូក

អាល់គីតាប

បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

សូមមើលជំពូក



អេសាយ 27:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!


តើ​នរណា​ខ្វាក់ភ្នែក ក្រៅពី​អ្នកបម្រើ​របស់យើង​? តើ​នរណា​ថ្លង់​ដូច​អ្នកនាំសារ​ដែល​យើង​បាន​ចាត់​? តើ​នរណា​ខ្វាក់ភ្នែក​ដូច​អ្នកដែល​មានមេត្រី​នឹងយើង ឬ​ខ្វាក់ភ្នែក​ដូច​បាវបម្រើ​របស់​ព្រះយេហូវ៉ា​?


គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។


មានពរ​ហើយ មនុស្ស​ដែល​ប្រព្រឹត្ត​យ៉ាងនោះ កូនមនុស្ស​ដែល​កាន់ខ្ជាប់​នូវ​សេចក្ដីនោះ ជា​អ្នកដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ក៏​រក្សា​ដៃ​របស់ខ្លួន​ពី​ការ​ធ្វើ​អំពើ​អាក្រក់​ណាមួយ​ផង”។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។


ទាំង​មានបន្ទូល​ថា​៖“នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។