Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 27:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រា​ខាង​មុខ ពួក​យ៉ាកុប​នឹង​ចាក់​ឫស ពួក​អ៊ីស្រា‌អែល​នឹង​ដុះ​ពន្លក​ចេញ​មក ហើយ​បង្កើត​ផលពាស​ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រាអែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​យ៉ាកកូប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង




អេសាយ 27:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


រីឯ​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យូដា​ដែល​នៅសល់ នឹង​ចាក់ឫស​ទៅ​ក្រោម​ម្ដងទៀត ព្រមទាំង​បង្កើត​ផល​ទៅ​លើ​ផង​។


នៅ​ថ្ងៃ​នោះ លំពង់​របស់​ព្រះយេហូវ៉ា​នឹង​មាន​ភាពឧត្ដុង្គឧត្ដម និង​សិរីរុងរឿង ហើយ​ផលផ្លែ​របស់​ទឹកដី​នោះ​នឹង​បានជា​មោទនភាព និង​ជា​លម្អ​ដល់​អ្នកដែលរួចជីវិត​នៃ​អ៊ីស្រាអែល​។


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


អ្នក​តូចបំផុត​នឹង​ត្រឡប់ជា​អម្បូរ​មួយ អ្នក​តូចតាចជាងគេ​នឹង​ត្រឡប់ជា​ប្រជាជាតិ​ខ្លាំងពូកែ​។ គឺ​យើង​ហ្នឹងហើយ​ជា​យេហូវ៉ា យើង​នឹង​ពន្លឿន​ការនេះ​ក្នុង​ពេលកំណត់​របស់វា​៕


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម