Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:32 - ព្រះគម្ពីរខ្មែរសាកល

32 បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 បើ​មិន​បាន​ទេ​ ស្ដេច​នោះ​នឹង​ចាត់​ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្ដិភាព​ នៅ​ពេល​ដែល​ស្ដេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 បើ​ឃើញ​ថា​មិន​អាច​តទល់​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​សើុប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 បើ​ឃើញ​ថា​មិន​អាច​តទល់​បាន​ទេ នោះ​ស្តេច​នឹង​ចាត់​ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្ដិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​ម្នាក់​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 14:32
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្រុះស្រួល​នឹង​គូវិវាទ​របស់អ្នក​ជាប្រញាប់ ខណៈដែល​នៅ​តាមផ្លូវ​ជាមួយ​អ្នកនោះ​នៅឡើយ ក្រែងលោ​គូវិវាទ​នោះ​ប្រគល់​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​តម្រួត ហើយ​អ្នក​នឹង​ជាប់គុក​។


ចូរ​ឲ្យ​ដល់​អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​បែរចេញ​ពី​អ្នក​ដែល​ចង់​ខ្ចី​ពី​អ្នក​ឡើយ​។


កាលណា​អ្នក​ជាមួយ​គូវិវាទ​របស់អ្នក ចេញទៅ​ជួប​មេគ្រប់គ្រង ចូរ​ខិតខំព្យាយាម​ផ្សះផ្សា​នឹង​គូវិវាទនោះ ខណៈដែល​នៅ​តាម​ផ្លូវ​នៅឡើយ ក្រែងលោ​អ្នកនោះ​អូស​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​ឆ្មាំគុក ហើយ​ឆ្មាំគុក​នឹង​ដាក់គុក​អ្នក​។


“មួយវិញទៀត នៅពេល​ចេញទៅ​ច្បាំង​នឹង​ស្ដេច​មួយទៀត មាន​ស្ដេច​មួយណា​មិន​អង្គុយ​ពិចារណា​ជាមុនសិន ថា​តើ​ទ្រង់​អាច​តទល់​នឹង​ទ័ព​ពីរម៉ឺន​នាក់ដែល​កំពុង​មកច្បាំងនឹង​ទ្រង់ ដោយ​ទ័ព​មួយម៉ឺន​នាក់​បាន​ឬយ៉ាងណា​?


ដូចគ្នាដែរ អ្នកណាក៏ដោយ​ក្នុង​អ្នករាល់គ្នា ដែល​មិន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​មាន អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


“ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។


នៅគ្រានោះ ហេរ៉ូឌ​ខ្ញាល់​នឹង​ប្រជាជនទីរ៉ុស និង​ស៊ីដូន​យ៉ាងក្រៃលែង​។ ដូច្នេះ ពួកគេ​ក៏​ព្រមព្រៀងគ្នា​មក​គាល់​ហេរ៉ូឌ ហើយ​សុំ​សន្តិភាព ដោយ​បញ្ចុះបញ្ចូល​ប្លាសតុស​មន្ត្រីរក្សាដំណាក់​ស្ដេច ពីព្រោះ​តំបន់​របស់​ពួកគេ​ទទួលស្បៀងអាហារ​ពី​ស្រុក​របស់​ស្ដេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម