“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។
អេសាយ 27:3 - ព្រះគម្ពីរខ្មែរសាកល យើងជាយេហូវ៉ា ដែលថែរក្សានាង យើងនឹងស្រោចនាងគ្រប់ពេលវេលា ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ ក្រែងលោគេបង្ខូចនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា យើងនឹងស្រោចទឹកជានិច្ច ហើយមើលថែទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងថែរក្សាចម្ការទំពាំងបាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ យើងថែរក្សាចម្ការទំពាំងបាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។ |
“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។
“ចំណែកឯយើងវិញ មើល៍! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សជំនាន់ក្រោយរបស់អ្នករាល់គ្នា
ព្រះគង់នៅក្នុងទីក្រុងនោះ ហើយនាងនឹងមិនរង្គើឡើយ ព្រះនឹងជួយនាងនៅពេលព្រឹកព្រលឹមមកដល់។
ដូចដែលបក្សាបក្សីហើររេរាយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងការពារយេរូសាឡិមយ៉ាងនោះដែរ។ ព្រះអង្គនឹងការពារ ហើយស្រោចស្រង់ ព្រះអង្គនឹងរំលង ហើយរំដោះ”។
“គឺយើងជាយេហូវ៉ា បានហៅអ្នកក្នុងសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក។ យើងនឹងតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់ប្រជាជន និងជាពន្លឺដល់ប្រជាជាតិនានា
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក; យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ; យើងបានបង្កើតអ្នក ហើយយើងនឹងបី; យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។
ចូរនឹកចាំការពីមុនតាំងពីបុរាណមក ដ្បិតយើងហ្នឹងហើយជាព្រះ គ្មានអ្នកណាទៀតឡើយ។ គឺយើងហ្នឹងហើយជាព្រះ ហើយគ្មានអ្នកណាដូចយើងឡើយ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ក្នុងវេលានៃការសន្ដោស យើងបានឆ្លើយនឹងអ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក។ យើងនឹងរក្សាអ្នក ហើយតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់បណ្ដាជន ដើម្បីស្ដារទឹកដីនេះឡើងវិញ ដើម្បីកាន់កាប់មរតកដែលជាទីស្ងាត់ជ្រងំ
យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន; អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។
អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។