Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:9 - ព្រះគម្ពីរខ្មែរសាកល

9 “ចំណែកឯ​យើង​វិញ មើល៍! យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា និង​ជាមួយ​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 «មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​អញ មើល អញ​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​ពូជ​ឯង​រាល់​គ្នា​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។


ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក ហើយ​អ្នក​នឹង​ចូលទៅ​ក្នុង​ទូកធំ គឺ​អ្នក ពួក​កូនប្រុស​របស់អ្នក ប្រពន្ធ​របស់អ្នក និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​អ្នក ដែល​នៅជាមួយ​អ្នក​។


ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នករាល់គ្នា ដើម្បីកុំឲ្យ​គ្រប់ទាំង​សាច់​ត្រូវបាន​កាត់ចេញ​ដោយ​ទឹកជំនន់​ទៀត​ឡើយ និង​ដើម្បី​កុំឲ្យ​មាន​ទឹកជំនន់​បំផ្លាញ​ផែនដី​ទៀត​ដែរ”។


ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “នេះ​ជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​រវាង​យើង និង​គ្រប់ទាំង​សាច់​ដែល​នៅលើ​ផែនដី”។


រួច​ព្រះ​មានបន្ទូល​នឹង​ណូអេ និង​ពួក​កូនប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់​ថា​៖


អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម