គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
អេសាយ 26:6 - ព្រះគម្ពីរខ្មែរសាកល ជើងនឹងជាន់ឈ្លីវា គឺទាំងជើងរបស់អ្នកទ័លក្រ និងជំហានរបស់អ្នកក្រខ្សត់ផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកម្សត់ទុគ៌តផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ នឹងជំហានរបស់មនុស្សកំសត់ទុគ៌តផង អាល់គីតាប មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ |
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ានឹងស្ថិតនៅលើភ្នំនេះ រីឯម៉ូអាប់នឹងត្រូវគេជាន់ឈ្លីនៅកន្លែងរបស់ខ្លួន ដូចចំបើងដែលត្រូវគេជាន់ឈ្លីក្នុងទឹកពីគំនរលាមក
មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ព្រះយេហូវ៉ានឹងចូលក្នុងការជំនុំជម្រះទាស់នឹងពួកចាស់ទុំ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា៖ “គឺអ្នករាល់គ្នាហើយ ដែលស៊ីបង្ហិនចម្ការទំពាំងបាយជូរ; អ្វីដែលលួចប្លន់ពីអ្នកទ័លក្រ នៅក្នុងផ្ទះរបស់អ្នករាល់គ្នា។
តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។
អញបានជីកអណ្ដូង ហើយផឹកទឹក។ អញក៏នឹងធ្វើឲ្យគ្រប់ទាំងព្រែកនៃអេហ្ស៊ីបរីងស្ងួតទៅ ដោយបាតជើងរបស់អញ”។
ពួកកូនចៅរបស់អ្នកដែលធ្វើបាបអ្នក នឹងមកឱនចុះនៅចំពោះអ្នក អស់អ្នកដែលធ្លាប់មើលងាយអ្នក នឹងក្រាបចុះនៅទៀបបាតជើងរបស់អ្នក។ ពួកគេនឹងហៅអ្នកថា “ទីក្រុងរបស់ព្រះយេហូវ៉ា” ក៏នឹងហៅថា “ស៊ីយ៉ូនរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល”។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងចាត់វិធានការ អ្នករាល់គ្នានឹងជាន់ឈ្លីមនុស្សអាក្រក់។ ជាការពិត ពួកគេនឹងទៅជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ចំពោះអ្នកដែលមានជ័យជម្នះ និងអ្នកដែលកាន់តាមកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យសិទ្ធិអំណាចលើប្រជាជាតិទាំងឡាយដល់អ្នកនោះ——
មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។