Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:26 - ព្រះគម្ពីរខ្មែរសាកល

26 បងប្អូន​អើយ ចូរ​ពិចារណា​អំពី​ការត្រាស់ហៅ​របស់អ្នករាល់គ្នា​មើល៍ គឺ​បើ​គិត​តាមសាច់ឈាម មិនសូវ​មាន​អ្នកប្រាជ្ញ មិនសូវ​មាន​អ្នក​មានអំណាច ហើយក៏​មិនសូវ​មាន​មនុស្ស​ត្រកូលខ្ពស់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 បងប្អូន​អើយ!​ សូម​គិត​អំពី​ការ​ត្រាស់ហៅ​របស់​អ្នក​រាល់គ្នា​ចុះ​ គឺ​មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង‍ឯ​សាច់ឈាម​ច្រើន​ទេ​ មិន​មាន​អ្នក​មាន​អំណាច​ច្រើន​ទេ​ ហើយ​ក៏​មិន​មាន​អ្នក​ត្រកូល​ខ្ពង់ខ្ពស់​ច្រើន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បង​ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​អុលឡោះ​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:26
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយខ្ញុំក៏​បាន​តាមដាន​រឿងរ៉ាវ​ទាំងអស់​យ៉ាងយកចិត្តទុកដាក់​តាំងពីដំបូងមក​ដែរ ហេតុនេះហើយបានជា​ខ្ញុំ​យល់ឃើញថា​គួរតែ​សរសេរ​តាមលំដាប់លំដោយ​ជូន​លោក


ពេលនោះ ព្រះយេស៊ូវ​ទ្រង់​ត្រេកអរ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏​មានបន្ទូលថា​៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើងព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។ មែនហើយ ព្រះ​បិតា​អើយ​! ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​យ៉ាងដូច្នេះ”។


នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។


គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។


មាន​មនុស្ស​ខ្លះ​បាន​ជឿ ក៏​ចូលរួម​ជាមួយ​គាត់​។ ក្នុង​អ្នកទាំងនោះ​មាន​ឌេវនីស​សមាជិកសភាអើរីយ៉ូសប៉ាគូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ព្រមទាំង​អ្នក​ឯទៀត​ៗ​ដែលនៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​៕


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


ហើយ​យើង​ក៏​ថ្លែង​សេចក្ដីទាំងនោះ​ដែរ មិនមែន​ដោយ​ពាក្យសម្ដី​ដែល​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ គឺ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​វិញ ព្រមទាំង​ប្រៀបធៀប​សេចក្ដី​ខាងវិញ្ញាណ​ជាមួយ​សេចក្ដី​ខាងវិញ្ញាណ​ផង​។


គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។


វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​លោកស្រី​ដែល​ត្រូវបានជ្រើសតាំង និង​កូន‍ៗ​របស់​លោកស្រី​: អ្នករាល់គ្នា​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត ហើយ​មិនមែន​តែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះ​ទេ គឺ​អស់អ្នក​ដែល​ស្គាល់​សេចក្ដីពិត​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម