ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 24:14 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​នឹង​បន្លឺ​សំឡេង​របស់ពួកគេ ពួកគេ​នឹង​ច្រៀងដោយអំណរ​; ពួកគេ​នឹង​ស្រែកហ៊ោ​ពី​ទិសខាងលិច ដោយព្រោះ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌អម្ចាស់ ដោយ​អំណរ​រីក‌រាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុង‌រឿង អុលឡោះ‌តាអាឡា ដោយ​អំណរ​រីក‌រាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។

សូមមើលជំពូក



អេសាយ 24:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


នៅ​ថ្ងៃ​នោះ នឹងមាន​ចម្ការទំពាំងបាយជូរ​ដ៏ល្អ​មួយ ចូរ​ច្រៀង​អំពី​នាង​ថា​:


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។ ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់ ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​។


“ស្ត្រី​អារ​ដែល​មិន​សម្រាលកូន​អើយ ចូរ​ច្រៀងដោយអំណរ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ ហើយ​ស្រែកហ៊ោឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រីដែល​ត្រូវគេ​បោះបង់ចោល មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រីដែល​មានប្ដី​ទៅទៀត”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


ពេលនោះ អ្នក​នឹង​ឃើញ ហើយ​អ្នក​នឹង​ភ្លឺចែងចាំង ចិត្ត​របស់អ្នក​នឹង​រំភើប ហើយ​រីករាយ ពីព្រោះ​ភាពបរិបូរ​នៃ​សមុទ្រ​នឹង​ត្រូវបាន​បង្វែរ​មក​អ្នក ហើយ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​នឹង​មកដល់​អ្នក​។


“កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀងដោយអំណរ ហើយ​អរសប្បាយឡើង ដ្បិត​មើល៍! យើង​នឹង​មក​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។