Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 60:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ អ្នក​នឹង​ឃើញ ហើយ​អ្នក​នឹង​ភ្លឺចែងចាំង ចិត្ត​របស់អ្នក​នឹង​រំភើប ហើយ​រីករាយ ពីព្រោះ​ភាពបរិបូរ​នៃ​សមុទ្រ​នឹង​ត្រូវបាន​បង្វែរ​មក​អ្នក ហើយ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​នឹង​មកដល់​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ ចិត្ត​អ្នក​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​អ្នក​វិញ អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ឯង​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​ណា​អ្នក​ឃើញ​អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 60:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​រត់ទៅ​តាម​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ពង្រីក​ចិត្ត​របស់ទូលបង្គំ​។


អ្នកដែល​រំពឹងមើលទៅ​ព្រះអង្គ ក៏​ភ្លឺចែងចាំង ហើយ​មុខ​របស់គេ​មិន​អៀនខ្មាស​ឡើយ​។


កម្រៃ​របស់នាង និង​ប្រាក់ឈ្នួល​របស់នាង នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​។ គេ​នឹង​មិន​សន្សំទុក ក៏​មិន​ប្រមូលទុក​ទៀតទេ ដ្បិត​កម្រៃ​របស់នាង​នឹង​បាន​សម្រាប់​អ្នកដែល​រស់នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បីឲ្យ​បាន​ហូប​ឆ្អែត និង​បាន​សម្រាប់​សម្លៀកបំពាក់​យ៉ាងល្អ​៕


“ចូរ​ពង្រីក​កន្លែង​សម្រាប់​រោង​របស់អ្នក ហើយ​ឲ្យ​គេ​លាត​វាំងនន​សម្រាប់​កន្លែងស្នាក់នៅ​របស់អ្នក កុំ​សំចៃ​ឡើយ​! ចូរ​ធ្វើឲ្យ​ខ្សែ​របស់អ្នក​វែង ហើយ​ធ្វើឲ្យ​ស្នឹង​របស់អ្នក​មាំឡើង​ចុះ​!


ខ្លោងទ្វារ​របស់អ្នក​នឹង​បើកចំហ​ជានិច្ច គឺ​មិន​បិទ​ទាំងយប់ទាំងថ្ងៃ ដើម្បី​នាំ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​មក​ឯ​អ្នក ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​ក៏​ត្រូវបាន​នាំមក​ដែរ​។


រីឯ​អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅថា “បូជាចារ្យ​របស់​ព្រះយេហូវ៉ា” គេ​នឹង​ហៅ​អ្នករាល់គ្នា​ថា “អ្នកបម្រើ​របស់​ព្រះ​នៃយើង”; អ្នករាល់គ្នា​នឹង​ហូប​ពី​ភោគទ្រព្យ​របស់​ប្រជាជាតិ​នានា ព្រមទាំង​អួត​ខ្លួន​ក្នុង​ភាពរុងរឿង​របស់ពួកគេ​ផង​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


អ្នក​ដែល​ទទួល​ប្រាំ​ឋាឡាន់​នោះ ក៏​ចេញទៅ​ធ្វើជំនួញ​ជាមួយនឹង​ប្រាក់ទាំងនោះ​ភ្លាម ហើយ​ចំណេញបាន​ប្រាំ​ឋាឡាន់​ទៀត​។


ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ


ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ប្រទាន​អំណោយទាន​ដូចគ្នា​ដល់​ពួកគេ ដូចដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង កាល​យើង​បាន​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​នរណា​ដែល​អាច​រារាំង​ព្រះបាន​?”។


ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


ដ្បិត​អ្នកជឿ​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។


យើង​មិន​អួត​ហួសកម្រិត​អំពី​ការនឿយហត់​របស់​អ្នកដទៃ​ឡើយ​។ យើង​គ្រាន់តែ​សង្ឃឹមថា ពេល​ជំនឿ​របស់អ្នករាល់គ្នា​ចម្រើនឡើង ដែនកំណត់​របស់យើង​នឹង​ត្រូវបាន​ពង្រីក​យ៉ាងទូលំទូលាយ​នៅក្នុងចំណោម​អ្នករាល់គ្នា


ប្រជាជាតិ​នានា​នឹង​ដើរចុះដើរឡើង​ដោយ​ពន្លឺ​របស់​ទីក្រុងនោះ ហើយ​បណ្ដា​ស្ដេច​នៃ​ផែនដី​នឹង​នាំ​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ទីក្រុងនោះ​។


គេ​នឹង​នាំ​សិរីរុងរឿង និង​កិត្តិយស​របស់​ប្រជាជាតិ​នានា​មក​ក្នុង​ទីក្រុងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម