Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:13 - ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​នឹង​មាន​ដូច្នេះ​នៅកណ្ដាល​ផែនដី ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ គឺ​ដូចជា​ការអង្រួន​ដើមអូលីវ និង​ដូចជា​ការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពី​ការប្រមូលផលទំពាំងបាយជូរ​បាន​បញ្ចប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​នៅ​ក្នុង​បណ្ដា‌ជន​ជាតិ​ដែល​នៅ​កណ្ដាល​ផែនដី នឹង​ត្រូវ​ដូច​ជា​ពេល​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយពេល​ដែល​គេ​ប្រមូល​ផល​រួច​រាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែល នៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​នៅ​ក្នុង​បណ្តាជន‌ជាតិ​ដែល​នៅ​កណ្តាល​ផែនដី​នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែល នៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។

សូមមើលជំពូក ចម្លង




អេសាយ 24:13
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


“នៅ​ថ្ងៃ​នោះ សិរីរុងរឿង​របស់​យ៉ាកុប​នឹង​ដុនដាប ហើយ​មាឌ​ធាត់​របស់គេ​នឹង​ត្រឡប់ជាស្គមស្គាំង​វិញ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​បោកបែន ចាប់ពី​ដៃ​ទន្លេធំ រហូតដល់​អូរ​នៃ​អេហ្ស៊ីប​។ កូនចៅ​អ៊ីស្រាអែល​អើយ អ្នករាល់គ្នា​នឹង​ត្រូវបាន​រើសសន្សំ​ម្តងមួយៗ​!


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស​ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។


យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម