ហារ៉ានបានស្លាប់មុនថេរ៉ាឪពុករបស់គាត់ ក្នុងស្រុកនៃសាច់ញាតិរបស់គាត់នៅអ៊ើរនៃជនជាតិខាល់ដេ។
អេសាយ 23:13 - ព្រះគម្ពីរខ្មែរសាកល មើល៍! ទឹកដីរបស់ជនជាតិខាល់ដេ! ប្រជាជននៃទឹកដីនោះលែងមានទៀតហើយ។ ជនជាតិអាស្ស៊ីរីបានកំណត់ទឹកដីនោះសម្រាប់សត្វព្រៃនៅទីរហោស្ថាន; ពួកគេបានដំឡើងប៉មរបស់ខ្លួន ហើយកម្ទេចបន្ទាយរបស់ទឹកដីនោះ ព្រមទាំងធ្វើឲ្យទឹកដីនោះទៅជាទីបាក់បែកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមើលទៅស្រុកខាល់ដេ! នេះជាប្រជាជន ដែលមិនមែនជាសាសន៍អាសស៊ើរ។ គេបានតម្រូវឲ្យក្រុងទីរ៉ុសក្លាយជាជម្រករបស់សត្វព្រៃ។ គេបានដំឡើងប៉មចាំយាមរបស់គេ គេបានរំលំដំណាក់ទាំងប៉ុន្មាននៃក្រុងទីរ៉ុស គេបំផ្លាញក្រុងនោះអស់រលីង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរមើលទៅស្រុកខាល់ដេ! ស្រុកនោះលែងមានប្រជាជនទៀតហើយ ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជម្រករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាម ហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស ឲ្យបាក់បែកអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលន៏ ស្រុករបស់សាសន៍ខាល់ដេ ពួកនោះមិនមែនជាសាសន៍ណាទេ ទាល់តែពួកអាសស៊ើរបានតាំងនគរឡើង ឲ្យពួកអ្នកដែលនៅទីរហោស្ថាននោះ គេបានដំឡើងប៉មរបស់គេ ហើយបានរំលំអស់ទាំងដំណាក់នៃក្រុងទីរ៉ុស ទាំងបំផ្លាញអស់រលីងទៅ អាល់គីតាប ចូរមើលទៅស្រុកខាល់ដេ! ស្រុកនោះលែងមានប្រជាជនទៀតហើយ ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជំរករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាម ហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស ឲ្យបាក់បែកអស់។ |
ហារ៉ានបានស្លាប់មុនថេរ៉ាឪពុករបស់គាត់ ក្នុងស្រុកនៃសាច់ញាតិរបស់គាត់នៅអ៊ើរនៃជនជាតិខាល់ដេ។
ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។
ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
ទន្លេទីបីឈ្មោះទីគ្រីស ជាទន្លេដែលហូរនៅទិសខាងកើតអាស្ស៊ីរី ហើយទន្លេទីបួនគឺទន្លេអ៊ើប្រាត។
មនុស្សដែលរស់នៅទីរហោស្ថាននឹងលុតជង្គង់នៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់នឹងលិទ្ធធូលីដី។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ប៉ុន្តែពួកគេមិនមានបំណងដូច្នោះទេ ហើយចិត្តពួកគេក៏មិនគិតគូរដូច្នោះដែរ គឺក្នុងចិត្តពួកគេមានតែការបំផ្លាញ និងការកាត់ចេញនូវប្រជាជាតិមិនតិចឡើយ។
នោះបាប៊ីឡូនដែលជាសិរីរុងរឿងនៃអាណាចក្រនានា ជាភាពរុងរឿងនៃមោទនភាពរបស់ជនជាតិខាល់ដេ នឹងបានដូចជាសូដុម និងកូម៉ូរ៉ាដែលព្រះបានបំផ្លាញ។
ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាននឹងដេកនៅទីនោះ សត្វព្រៃដែលគ្រហឹមនឹងពេញក្នុងផ្ទះពួកគេ អូទ្រីសនឹងរស់នៅទីនោះ ពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ
មែកទាំងនោះនឹងត្រូវបានបោះបង់ចោលជាមួយគ្នា ដល់សត្វហើរចាប់រំពានៅលើភ្នំ និងដល់សត្វព្រៃនៅលើផែនដី នោះសត្វហើរចាប់រំពានឹងមកលើវានៅរដូវក្ដៅ ហើយអស់ទាំងសត្វព្រៃនៅលើផែនដីនឹងមកលើវានៅរដូវរងា។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នករាល់គ្នា ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់គេឲ្យទៅបាប៊ីឡូន ហើយនាំពួកគេទាំងអស់ចុះមកជាជនភៀសខ្លួន គឺនាំជនជាតិខាល់ដេចុះមកតាមនាវាដែលជាទីអរសប្បាយរបស់ពួកគេ។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
“ដូច្នេះ អ័ប្រាហាំបានចាកចេញពីស្រុករបស់ជនជាតិខាល់ដេ ទៅរស់នៅខារ៉ាន។ ក្រោយពីឪពុករបស់លោកបានស្លាប់ទៅ ព្រះបានឲ្យលោកដូរលំនៅ ពីទីនោះមកស្រុកនេះដែលអ្នករាល់គ្នាកំពុងរស់នៅសព្វថ្ងៃ។