Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 18:6 - ព្រះគម្ពីរខ្មែរសាកល

6 មែកទាំងនោះ​នឹង​ត្រូវបាន​បោះបង់ចោល​ជាមួយគ្នា ដល់​សត្វហើរចាប់រំពា​នៅលើ​ភ្នំ និង​ដល់​សត្វព្រៃនៅលើផែនដី នោះ​សត្វហើរចាប់រំពា​នឹង​មកលើ​វា​នៅ​រដូវក្ដៅ ហើយ​អស់ទាំង​សត្វព្រៃនៅលើផែនដី​នឹង​មកលើ​វា​នៅ​រដូវរងា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា‌មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ នឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ ដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា​មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ នឹង​អាស្រ័យ ដោយ‌សារ​ខ្មោច​គេ​អស់​១​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ ដោយ‌សារ​គេ​អស់​១​រដូវ​រងា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។

សូមមើលជំពូក ចម្លង




អេសាយ 18:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ អ្នក​ត្រូវបាន​បោះចោល​ចេញពី​ផ្នូរ​របស់អ្នក​ដូច​មែក​ដែល​គួរឲ្យខ្ពើម ក៏ត្រូវបាន​គ្របបាំង​ដោយ​អ្នកដែល​ត្រូវគេ​សម្លាប់ ជា​អ្នកដែល​ត្រូវគេ​ចាក់​ដោយ​ដាវ ដែល​ធ្លាក់ទៅ​ក្នុង​រណ្ដៅ​សម្បូរ​ថ្ម គឺ​ដូចជា​សាកសព​ដែល​ត្រូវគេ​ជាន់ឈ្លី​។


មើល៍! ទឹកដី​របស់​ជនជាតិខាល់ដេ​! ប្រជាជន​នៃ​ទឹកដីនោះ​លែង​មាន​ទៀត​ហើយ​។ ជនជាតិអាស្ស៊ីរី​បាន​កំណត់​ទឹកដីនោះ​សម្រាប់​សត្វព្រៃនៅទីរហោស្ថាន​; ពួកគេ​បាន​ដំឡើង​ប៉ម​របស់ខ្លួន ហើយ​កម្ទេច​បន្ទាយ​របស់ទឹកដីនោះ ព្រមទាំង​ធ្វើឲ្យ​ទឹកដីនោះ​ទៅជា​ទីបាក់បែក​ផង​។


យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។ មែនហើយ យើង​បាន​និយាយ មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​; យើង​បាន​គ្រោងទុក មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។


អស់ទាំង​សត្វនៃទីវាល​អើយ អស់ទាំង​សត្វ​នៅ​ព្រៃ​អើយ ចូរ​មក​ត្របាក់ស៊ី​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម