Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 72:9 - ព្រះគម្ពីរខ្មែរសាកល

9 មនុស្សដែលរស់នៅទីរហោស្ថាន​នឹង​លុតជង្គង់​នៅចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំងសត្រូវ​របស់ទ្រង់​នឹង​លិទ្ធ​ធូលីដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​រហោ‌ស្ថាន នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ក្រាប​លិឍ​ធូលី​ដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន គេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន​ នឹង​នាំ​គ្នា​ក្រាប​គោរព​ស្តេច ហើយ​ខ្មាំង​សត្រូវ​របស់​ស្តេច ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 72:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ពស់​ថា​៖ “ដោយព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ ឯង​ត្រូវបណ្ដាសា​លើសជាង​សត្វស្រុក​ទាំងអស់ ក៏​លើសជាង​សត្វព្រៃ​ទាំងអស់​នៃទីវាល​ដែរ គឺ​ឯង​ត្រូវ​លូន​នឹង​ពោះ​ឯង ហើយ​ឯង​ត្រូវ​ស៊ី​ធូលីដី ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ឯង​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។


ព្រះអង្គ​នឹង​ជំនុំជម្រះ​ក្នុងចំណោម​ប្រជាជាតិ​នានា ទាំង​បំពេញ​ទីនោះដោយ​សាកសព​; ព្រះអង្គ​នឹង​វាយកម្ទេច​មេដឹកនាំ​លើ​ផែនដី​ទាំងមូល​។


អ្នក​នឹង​បំបែក​ពួកគេ​ដោយ​ដំបង​ដែក អ្នក​នឹង​បោកកម្ទេច​ពួកគេ​ដូច​ភាជនៈ​របស់​ជាងស្មូន”។


អស់អ្នក​ដែល​ចម្រុងចម្រើន​នៅលើ​ផែនដី​នឹង​បាន​ហូប ព្រមទាំង​ថ្វាយបង្គំ​ផង អស់អ្នក​ដែល​ចុះទៅ​ក្នុង​ធូលីដី គឺ​អស់អ្នក​ដែល​មិន​អាច​រក្សា​ព្រលឹង​របស់ខ្លួន នឹង​លុតជង្គង់​នៅចំពោះ​ព្រះអង្គ​។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម