Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:13 - អាល់គីតាប

13 ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយ ព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជំរក​របស់​សត្វ​ព្រៃ។ ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុស ឲ្យ​បាក់​បែក​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 មើល៍! ទឹកដី​របស់​ជនជាតិខាល់ដេ​! ប្រជាជន​នៃ​ទឹកដីនោះ​លែង​មាន​ទៀត​ហើយ​។ ជនជាតិអាស្ស៊ីរី​បាន​កំណត់​ទឹកដីនោះ​សម្រាប់​សត្វព្រៃនៅទីរហោស្ថាន​; ពួកគេ​បាន​ដំឡើង​ប៉ម​របស់ខ្លួន ហើយ​កម្ទេច​បន្ទាយ​របស់ទឹកដីនោះ ព្រមទាំង​ធ្វើឲ្យ​ទឹកដីនោះ​ទៅជា​ទីបាក់បែក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! នេះ​ជា​ប្រជា​ជន ដែល​មិន​មែន​ជា​សាសន៍​អាស‌ស៊ើរ។ គេ​បាន​តម្រូវ​ឲ្យ​ក្រុង​ទីរ៉ុស​ក្លាយ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បាន​រំលំ​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​អស់​រលីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយ ព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុស ឲ្យ​បាក់​បែក​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មើល​ន៏ ស្រុក​របស់​សាសន៍​ខាល់ដេ ពួក​នោះ​មិន​មែន​ជា​សាសន៍​ណា​ទេ ទាល់​តែ​ពួក​អាសស៊ើរ​បាន​តាំង​នគរ​ឡើង ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​បាន​ដំឡើង​ប៉ម​របស់​គេ ហើយ​បាន​រំលំ​អស់​ទាំង​ដំណាក់​នៃ​ក្រុង​ទីរ៉ុស ទាំង​បំផ្លាញ​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង




អេសាយ 23:13
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ហារ៉ាន​បាន​ស្លាប់ នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់ ក្នុង​ពេល​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។


ថេរ៉ា​បាន​នាំ​អ៊ីប្រាំ​ជា​កូន និង​ឡូត​ដែល​ជា​កូន​របស់​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​គាត់ ព្រម​ទាំង​នាំ​សារ៉ាយ ជា​កូន​ប្រសារ​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​អ៊ីប្រាំ កូន​ប្រុស​របស់​គាត់ ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​គាត់​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែលអុលឡោះ‌តាអាឡា បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


ទន្លេ​ទី​បី ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាសើុរ។ ទន្លេ​ទី​បួន ឈ្មោះ​អឺប្រាត។


ស្តេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រ‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។


នៅ​គ្រា​ដដែល​នោះ​ស្តេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​សារ និង​ទ្រព្យ​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្តេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​មាន​ជំងឺ។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​គាត់​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។


ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន​ នឹង​នាំ​គ្នា​ក្រាប​គោរព​ស្តេច ហើយ​ខ្មាំង​សត្រូវ​របស់​ស្តេច ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច​ ។


ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។


ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។


រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។


មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក ស្នាក់​អាស្រ័យ​នៅ មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។


ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។


អុលឡោះ‌តាអាឡា​ដែល​បាន​លោះ​អ្នក​រាល់​គ្នា គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូន ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយ ដោយ​ជិះ​សំពៅ ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។


ជន‌ជាតិ​បាប៊ី‌ឡូន និង​ជន‌ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន‌ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសា‌ភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។


«កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ប្រើ​កង‌ទ័ព​របស់​ខ្លួន​ឲ្យ​ប្រឹង‌ប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ី‌ឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​កង‌ទ័ព ពុំ​បាន​ទទួល​ជ័យ‌ជំនះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។


មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។


អ៊ី‌ព្រហ៊ីម​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ហារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​បាន​ស្លាប់​ផុត​ទៅ អុលឡោះ​បាន​នាំ​គាត់​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម