ខណៈដែលពួកគេកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា៖ “ចូរញែកបារណាបាស និងសូលឲ្យយើង សម្រាប់ការងារដែលយើងបានហៅពួកគេឲ្យធ្វើ”។
អេភេសូរ 3:2 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាពិតជាបានឮអំពីតួនាទីនៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នា Khmer Christian Bible អ្នករាល់គ្នាពិតជាបានឮហើយអំពីតួនាទីមើលការខុសត្រូវ ដែលជាព្រះគុណរបស់ព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាពិតជាបានឮ អំពីភាពជាអ្នកមើលខុសត្រូវនៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំសំរាប់អ្នករាល់គ្នាថា អាល់គីតាប បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលអុលឡោះប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។ |
ខណៈដែលពួកគេកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា៖ “ចូរញែកបារណាបាស និងសូលឲ្យយើង សម្រាប់ការងារដែលយើងបានហៅពួកគេឲ្យធ្វើ”។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
“ព្រះអម្ចាស់ក៏មានបន្ទូលនឹងខ្ញុំថា:‘ចូរទៅចុះ! ដ្បិតយើងនឹងចាត់អ្នកឲ្យទៅឆ្ងាយ ទៅរកបណ្ដាសាសន៍ដទៃ’”។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
យើងបានទទួលព្រះគុណ និងមុខងារជាសាវ័ក តាមរយៈព្រះអង្គ ដើម្បីឲ្យមានការស្ដាប់បង្គាប់ដែលមកពីជំនឿ ក្នុងចំណោមប្រជាជាតិទាំងអស់ ដើម្បីព្រះនាមរបស់ព្រះអង្គ។
ឥឡូវនេះ ខ្ញុំសូមនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃថា ដោយព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃមែន បានជាខ្ញុំលើកតម្កើងការងារបម្រើរបស់ខ្ញុំ
ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។
ដូច្នេះ មនុស្សត្រូវចាត់ទុកយើងជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាមេការនៃអាថ៌កំបាំងរបស់ព្រះ។
អ្នករាល់គ្នាបានឮហើយ អំពីកិរិយារបស់ខ្ញុំកាលខ្ញុំនៅក្នុងសាសនាយូដា ថាខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ថែមទាំងបំផ្លាញក្រុមជំនុំទៀតផង។
ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់មកក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅលើមេឃ និងអ្វីៗនៅលើផែនដី កាលណាពេលកំណត់នៃការបំពេញគម្រោងនោះបានមកដល់។
ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ដំណឹងល្អនេះស្របតាមអំណោយទាននៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំតាមរយៈកិច្ចការនៃព្រះចេស្ដារបស់ព្រះអង្គ។
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ
យ៉ាងណាមិញ ព្រះគុណបានប្រទានមកយើងម្នាក់ៗ ស្របតាមខ្នាតនៃអំណោយទានរបស់ព្រះគ្រីស្ទ។
ដោយបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះវិសុទ្ធជនទាំងអស់——
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត
សេចក្ដីបង្រៀននេះ ស្របតាមដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់។
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស ជាសាវ័ក និងជាគ្រូបង្រៀន។