Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 3:3 - ព្រះគម្ពីរខ្មែរសាកល

3 គឺថា​មាន​អាថ៌កំបាំង​ត្រូវបាន​សម្ដែង​ដល់​ខ្ញុំ តាមរយៈ​ការបើកសម្ដែង ដូចដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​កាលពីមុន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​អាថ៌កំបាំង​តាមរយៈ​ការ​បើក​សំដែង​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​រួច​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហើយ​ព្រះ‌អង្គ​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​បាន​សសេរ​យ៉ាង​សង្ខេប​ពី​ខាង​ដើម​រួច​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​អាថ៌‌កំបាំង ដោយ​ការ​បើក​សំដែង ដូច​ជា​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​ពី​កាល​មុន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។

សូមមើលជំពូក ចម្លង




អេភេសូរ 3:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

“ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី


“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។


ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “យើង​ឃើញថា គ្មាន​កំហុស​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​?”។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


រីឯ​ព្រះ​ដែល​អាច​ពង្រឹង​អ្នករាល់គ្នា​ដោយ​ដំណឹងល្អ​របស់ខ្ញុំ និង​ដោយ​ការប្រកាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដោយ​ការបើកសម្ដែង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពី​យូរលង់​មកម្ល៉េះ


ខ្ញុំ​ត្រូវតែ​អួត​។ ទោះបីជា​គ្មានប្រយោជន៍​ក៏ដោយ ក៏​ខ្ញុំ​សូម​បន្តនិយាយ​អំពី​និមិត្ត និង​ការបើកសម្ដែង​ពី​ព្រះអម្ចាស់​។


ពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹងល្អនេះ​ពី​មនុស្ស​ឡើយ ហើយក៏មិន​ត្រូវគេ​បង្រៀន​ដែរ គឺ​បាន​ទទួល​ដំណឹងល្អនេះ​តាមរយៈ​ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


ពេល​អ្នករាល់គ្នា​អាន​សេចក្ដីនោះ អ្នករាល់គ្នា​អាច​យល់​ពី​ការយល់ដឹង​របស់ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​បាន​។


អាថ៌កំបាំងនេះ​គឺ សាសន៍ដទៃ​នឹង​បានជា​អ្នករួមទទួលមរតក ជា​អ្នក​រួមក្នុងរូបកាយតែមួយ និង​ជា​អ្នករួមចំណែក​ក្នុង​សេចក្ដីសន្យា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាមរយៈ​ដំណឹងល្អ​។


និង​ដើម្បី​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា គម្រោង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពីបុរាណមក ក្នុង​ព្រះ​ដែល​និម្មិតបង្កើត​អ្វីៗ​ទាំងអស់ ជា​អ្វី


ព្រមទាំង​សម្រាប់​ខ្ញុំ​ដែរ ដើម្បីឲ្យ​មាន​ពាក្យសម្ដី​ប្រទាន​មក​ខ្ញុំ​នៅពេល​ខ្ញុំ​បើក​មាត់​និយាយ ធ្វើឲ្យខ្ញុំ​បាន​ប្រកាស​អាថ៌កំបាំង​នៃ​ដំណឹងល្អ​ដោយ​ភាពក្លាហាន​។


ដើម្បីឲ្យ​ចិត្ត​របស់​អ្នកទាំងនោះ​បាន​ទទួល​ការ​កម្សាន្ត ទាំង​ភ្ជាប់គ្នា​ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​អស់ទាំង​ភាពបរិបូរ​នៃ​ការជឿអស់ពីចិត្ត​ដែលមកពី​ការយល់ដឹង រហូតដល់​ការយល់ដឹងត្រឹមត្រូវ​អំពី​អាថ៌កំបាំង​របស់​ព្រះ គឺ​ព្រះ​គ្រីស្ទ​។


ក្នុងពេលជាមួយគ្នា សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះ​បាន​បើក​ទ្វារ​នៃ​ព្រះបន្ទូល​ដល់​យើង ឲ្យ​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ការនេះឯង ដែល​ខ្ញុំ​ជាប់ចំណង​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


ហើយ​ចូរ​ចាត់ទុក​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​នៃយើង​ថា​ជា​សេចក្ដីសង្គ្រោះ ដូចដែល​ប៉ូល​បងប្អូន​ដ៏ជាទីស្រឡាញ់​របស់យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​ដែរ ស្របតាម​ប្រាជ្ញា​ដែល​ប្រទាន​ដល់​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម