ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 2:20 - ព្រះគម្ពីរខ្មែរសាកល

ដែល​ត្រូវបាន​សាងសង់​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ព្យាការី ដោយ​មាន​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​ជា​ថ្មគ្រឹះ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​រាល់គ្នា​ត្រូវ​បាន​សង់​លើ​គ្រឹះ​របស់​ពួក​សាវក​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ដែល​ព្រះគ្រិស្ដ​យេស៊ូ​ផ្ទាល់​ជា​ថ្ម​ជ្រុង​ដ៏​សំខាន់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​កសាង​បងប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក* និង​ព្យាការី* ជា​គ្រឹះ និង​មាន​ព្រះគ្រិស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក​នឹង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក និង​ណាពី​ជា​គ្រឹះ និង​មាន​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។

សូមមើលជំពូក



អេភេសូរ 2:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។


ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន


ហេតុនោះហើយបានជា​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ស៊ីយ៉ូន ជា​ថ្ម​ដែលត្រូវបានសាកល្បង ជា​ថ្មគ្រឹះ​ដ៏មានតម្លៃ ជា​គ្រឹះ​ដ៏រឹងមាំ​—— អ្នកណាដែល​ជឿទុកចិត្ត នឹង​មិន​ត្រូវ​តក់ស្លុត​ឡើយ​។


ថ្មគ្រឹះ​នឹង​ចេញមកពី​ពួកគេ ស្នឹងរោង​នឹង​ចេញមកពី​ពួកគេ ធ្នូ​ចម្បាំង​នឹង​ចេញមកពី​ពួកគេ អស់ទាំង​អ្នកគ្រប់គ្រង​នឹង​ចេញមក​ពី​ពួកគេ​ជាមួយគ្នា​។


ខ្ញុំ​ប្រាប់​អ្នក​ទៀត​ថា អ្នក​គឺ​ពេត្រុស ខ្ញុំ​នឹង​សាងសង់​ក្រុមជំនុំ​របស់ខ្ញុំ​នៅលើ​ថ្មដា​នេះ ហើយ​ទ្វារនៃ​ស្ថានមនុស្សស្លាប់​នឹង​មិន​ឈ្នះ​ក្រុមជំនុំនេះ​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


ក្នុង​ក្រុមជំនុំ ព្រះ​បាន​តែងតាំង​អ្នកខ្លះ ជាដំបូង​គឺ​សាវ័ក ទីពីរ​គឺ​អ្នកថ្លែងព្រះបន្ទូល ទីបី​គឺ​គ្រូបង្រៀន បន្ទាប់មក​គឺ​ការអស្ចារ្យ បន្ទាប់មកទៀត​គឺ​អំណោយទាន​នៃ​ការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និង​ភាសាដទៃ​ផ្សេងៗ​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។


ដ្បិត​មាន​ចែង​ទុកមក​ក្នុង​ព្រះគម្ពីរ​ថា​: “មើល៍! យើង​នឹង​ដាក់​ថ្មមួយ​នៅ​ស៊ីយ៉ូន ជា​ថ្មគ្រឹះ​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​សោះឡើយ”។


រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។