Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 2:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ អគារ​ទាំងមូល​ត្រូវបាន​ផ្គុំឡើង ហើយ​ចម្រើនឡើង​ទៅជា​ព្រះវិហារ​ដ៏វិសុទ្ធ​ក្នុង​ព្រះអម្ចាស់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ហើយ​នៅ​ក្នុង​ព្រះអង្គ​ អគារ​ទាំង​មូល​ត្រូវ​បាន​ផ្គុំ​ឡើង​ ទាំង​ចម្រើន​ទៅ​ជា​ព្រះវិហារ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ព្រះអម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​ក្នុង​ព្រះ‌អង្គ សំណង់​ទាំង​មូល​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​ព្រះ​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គឺ​ព្រះ‌គ្រិស្ត​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ទៅ​ជា​ព្រះ‌វិហារ*​ដ៏វិសុទ្ធ​មួយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដែល​ដោយ‌សារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គឺ​អាល់ម៉ា‌ហ្សៀស​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចំរើន​ឡើង ទៅ​ជា​ម៉ាស្ជិទ​បរិសុទ្ធ​មួយ រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




អេភេសូរ 2:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សេចក្ដីបន្ទាល់​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​ណាស់ ភាពវិសុទ្ធ​សម​នឹង​ដំណាក់​របស់ព្រះអង្គ​ជារៀងដរាប​!​៕


ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។


ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ក្រមកដល់​ក៏ដោយ ក៏​អ្នក​ដឹង​ហើយ នូវ​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​សសរទ្រូង និង​ជា​គ្រឹះ​នៃ​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម