ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
ហេព្រើរ 13:17 - ព្រះគម្ពីរខ្មែរសាកល ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។ Khmer Christian Bible ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។ អាល់គីតាប ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
ខ្ញុំមិនបានស្ដាប់តាមសំឡេងគ្រូៗរបស់ខ្ញុំ ហើយក៏មិនបានផ្ទៀងត្រចៀកនឹងអ្នកបង្រៀនខ្ញុំដែរ;
យេរូសាឡិមអើយ យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។ អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ កុំនៅស្ងាត់ឡើយ
សេដ្ឋីក៏ហៅអ្នកគ្រប់គ្រងនោះមក និយាយថា: ‘រឿងនេះដែលខ្ញុំបានឮអំពីអ្នកជាអ្វី? ចូររៀបចំរបាយការណ៍អំពីការគ្រប់គ្រងរបស់អ្នកមក ពីព្រោះអ្នកមិនអាចធ្វើជាអ្នកគ្រប់គ្រងបន្តទៀតបានទេ’។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ឲ្យចុះចូលនឹងមនុស្សបែបនេះ ហើយនឹងអស់អ្នកដែលរួមការងារ និងការនឿយហត់ជាមួយពួកគេដែរ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
ដោយហេតុនេះ សូមទទួលគាត់ក្នុងព្រះអម្ចាស់ដោយគ្រប់ទាំងអំណរ ហើយឲ្យតម្លៃមនុស្សបែបនេះចុះ
តាមពិតមានមនុស្សជាច្រើន ដែលខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាមកហើយ ហើយឥឡូវនេះខ្ញុំសូមប្រាប់ម្ដងទៀតទាំងទឹកភ្នែកថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ទទេ។
ដូច្នេះ បងប្អូនដ៏ជាទីស្រឡាញ់ និងជាទីនឹករលឹករបស់ខ្ញុំ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដ៏ជាទីស្រឡាញ់ឈរឲ្យមាំមួនដូច្នេះក្នុងព្រះអម្ចាស់!
ប្រសិនបើមានអ្នកណាមិនស្ដាប់បង្គាប់ពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះ ហើយកុំឲ្យសេពគប់ជាមួយអ្នកនោះឡើយ ដើម្បីឲ្យអ្នកនោះអៀនខ្មាស។
ចំពោះចាស់ទុំដែលគ្រប់គ្រងបានល្អ ត្រូវរាប់អ្នកនោះថាស័ក្ដិសមនឹងកិត្តិយសទ្វេដង ជាពិសេសចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
សូមជួយសួរសុខទុក្ខអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា និងវិសុទ្ធជនទាំងអស់គ្នាផង។ ពួកបងប្អូនដែលមកពីអ៊ីតាលី ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
ចូរនឹកចាំអំពីអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះដល់អ្នករាល់គ្នា; ចូរសង្កេតមើលលទ្ធផលនៃរបៀបរស់នៅរបស់អ្នកទាំងនោះ ទាំងត្រាប់តាមជំនឿរបស់ពួកគាត់ចុះ។
ដោយហេតុនេះ ចូរចុះចូលនឹងព្រះ ហើយតតាំងនឹងមារចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នា។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។