Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:2 - ព្រះគម្ពីរខ្មែរសាកល

2 សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដូច្នេះ​ លោក​ក៏​ហៅ​មេការ​នោះ​មក​សួរ​ថា​ តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​ឮ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ?​ ចូរ​ធ្វើ​បញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់​ការ​មើល​ខុស​ត្រូវ​របស់​អ្នក​ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​មេ​ការ​បាន​ត​ទៅ​ទៀត​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គាត់​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា "តើ​រឿង​ដែល​ខ្ញុំ​បាន​ឮគេ​និយាយ​ពី​អ្នក នោះយ៉ាងណា​ដែរ? ចូរ​យក​បញ្ជី​ពី​ការ​ចាត់​ចែង​របស់​អ្នក​មកឲ្យ​ខ្ញុំ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់​យើង​ត​ទៅ​ទៀត​បាន​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត‌ត្រា​នោះ​មក​មើល ពី​ព្រោះ​ឯង​នៅ​ត្រួត‌ត្រា​ការ​ទៀត​ពុំ​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។

សូមមើលជំពូក ចម្លង




លូកា 16:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ


លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ’។


“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


ព្រះអម្ចាស់​មានបន្ទូលថា​៖“ចុះ​តើ​នរណា​ជា​មេការ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​នឹង​តែងតាំងឲ្យត្រួត​លើ​បាវបម្រើឯទៀត​របស់​លោក ដើម្បី​ចែក​អាហារ​តាម​ពេលកំណត់​?


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា​៖“សេដ្ឋី​ម្នាក់​មាន​អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះ​ត្រូវគេ​ប្ដឹង​ថា គាត់​ចាយបង្ហិន​ធនធាន​របស់​ចៅហ្វាយគាត់​។


“អ្នកគ្រប់គ្រង​នោះ​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ចង់​ដកយក​មុខងារជាអ្នកគ្រប់គ្រង​ចេញ​ពី​អញ​ហើយ តើ​អញ​គួរ​ធ្វើ​ដូចម្ដេច​? អញ​គ្មានកម្លាំង​ទៅ​ជីក​ដី​ឡើយ ហើយ​ទៅ​សុំទាន​ក៏​ខ្មាសគេ​ដែរ។


ដោយហេតុនេះ យើង​ម្នាក់ៗ​ត្រូវ​រៀបរាប់ទូល​ព្រះ​អំពី​ខ្លួនឯង​។


បងប្អូន​របស់ខ្ញុំ​អើយ តាមពិត​អ្នកផ្ទះ​របស់​ខ្លូអេ​បាន​ប្រាប់ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នករាល់គ្នា​ថា មាន​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា​។


ក្នុងករណីនេះ តម្រូវ​ឲ្យ​មេការ​ជា​មនុស្ស​ស្មោះត្រង់​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។


កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។


បាប​របស់​អ្នកខ្លះ​ជាក់ច្បាស់ ដែល​នាំមុខ​គេ​ទៅ​ការជំនុំជម្រះ រីឯ​បាប​របស់​អ្នកខ្លះទៀត​លេចមកនៅពេលក្រោយ​។


ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បម្រើ​គ្នាទៅវិញទៅមក​តាម​អំណោយទាន​ដែល‍ខ្លួន​បាន​ទទួល ក្នុងនាមជា​មេការ​ដ៏ល្អ​នៃ​ព្រះគុណ​ផ្សេងៗ‍របស់​ព្រះ​។


ពួកគេ​ត្រូវ​រៀបរាប់ទូល​ព្រះអង្គ​ដែល​ត្រៀមជាស្រេច​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់​។


ខ្ញុំ​ក៏​ឃើញ​មនុស្សស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច ឈរ​នៅមុខ​បល្ល័ង្ក ហើយ​ក្រាំង​ទាំងឡាយ​ត្រូវបាន​បើកឡើង​។ រួច​មាន​ក្រាំង​មួយទៀត​ត្រូវបាន​បើកឡើង​ដែរ ជា​ក្រាំង​នៃ​បញ្ជី​ជីវិត​។ មនុស្សស្លាប់​ត្រូវបាន​ជំនុំជម្រះ​តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុក​នៅក្នុង​ក្រាំង​ទាំងនោះ ស្របតាម​ការប្រព្រឹត្ត​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម