លោកុប្បត្តិ 16:9 - ព្រះគម្ពីរខ្មែរសាកល9 ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ សូមមើលជំពូកអាល់គីតាប9 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះចៅហ្វាយរបស់នាងវិញ ហើយស្តាប់បង្គាប់គាត់ទៅ»។ សូមមើលជំពូក |