Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 13:17 - Khmer Christian Bible

17 ​ចូរ​ស្ដាប់បង្គាប់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ហើយ​ចុះ​ចូល​នឹង​អ្នក​ទាំង​នោះ​ចុះ​ ដ្បិត​ពួកគេ​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ក្នុង​នាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់ព្រះជាម្ចាស់។​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ​ មិន​មែន​ដោយ​ថ្ងូរ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ចូរ​ស្ដាប់បង្គាប់​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ហើយ​ចុះចូល​នឹងពួកគាត់ ដ្បិត​អ្នកទាំងនោះ​តែងតែ​ប្រុងស្មារតី​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា ក្នុងនាមជា​អ្នក​រៀបរាប់ទូល​ជំនួស​អ្នករាល់គ្នា​។ ចូរ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ការនេះ​ដោយ​អំណរ ហើយ​កុំ​ធ្វើឲ្យ​ពួកគាត់​ថ្ងូរ​ឡើយ ដ្បិត​បើ​ធ្វើឲ្យពួកគាត់ថ្ងូរ នោះជា​ការខាតបង់ប្រយោជន៍​ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ចូរ​ស្តាប់​បង្គាប់​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ចូល​ចំពោះ​អ្នក​ទាំង​នោះ​ទៅ ដ្បិតអ្នក​ទាំង​នោះ​មើល​ថែ​ព្រលឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ។ ចូរ​ឲ្យ​អ្នក​ទាំង​នោះ​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បងប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បងប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បងប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បងប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ ទាំង​ថ្ងូរ បងប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចូរ​ទុក​ចិត្ដ​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​អ្នក​ទាំង​នោះ​ទៀត​ផង ដ្បិត​គាត់​តែងតែ​ថែ​រក្សា​ព្រលឹង​បង​ប្អូន​ជា‌និច្ច ព្រោះ​គាត់​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​អុលឡោះ។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​គាត់ គាត់​នឹង​បំពេញ​មុខ‌ងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​គេ​បំពេញ​មុខ‌ងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 13:17
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ លោក​ក៏​ហៅ​មេការ​នោះ​មក​សួរ​ថា​ តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​ឮ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ?​ ចូរ​ធ្វើ​បញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់​ការ​មើល​ខុស​ត្រូវ​របស់​អ្នក​ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​មេ​ការ​បាន​ត​ទៅ​ទៀត​ទេ។​


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​


ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ចុះចូល​នឹង​មនុស្ស​បែប​នេះ​ដែរ​ចុះ​ ព្រមទាំង​មនុស្ស​ទាំង​អស់​ដែល​ចូល​រួម​ជួយ​ និង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។​


ព្រមទាំង​ចុះចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​កោតខ្លាច​ព្រះគ្រិស្ដ។​


ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការ​ទូល​អង្វរ​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូល​អង្វរ​ដោយ​អំណរ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​


ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​


ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួត​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​ថា​ ខ្ញុំ​មិន​បាន​រត់​ ឬ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ‍។​


ចូរ​ទទួល​គាត់​នៅ​ក្នុង​ព្រះអម្ចាស់​ដោយ​អំណរ​គ្រប់​យ៉ាង​ ហើយ​ចូរ​គោរព​មនុស្ស​បែប​នេះ​ចុះ​


ដ្បិត​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​រាល់គ្នា​ជា​ញឹកញាប់​ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ម្ដង​ទៀត​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​រស់នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ទី​នឹក​រឮក​បំផុត​ ជា​អំណរ​ និង​ជា​កិត្ដិយស​របស់​ខ្ញុំ​អើយ‍!​ ចូរ​បងប្អូន​ឈរ​ឲ្យ​មាំមួន​ដូច្នេះ​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​


បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​


ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន។​


​សូម​ជម្រាបសួរ​ដល់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង‍។​ ពួកអ្នក​ដែល​មក​ពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នក​រាល់គ្នា​ដែរ‍។​


​ចូរ​នឹក​ចាំ​ពី​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​


ដូច្នេះ​ ត្រូវ​ចុះចូល​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ប្រឆាំង​នឹង​អារក្ស​ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់គ្នា‍។


រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម