ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ហេព្រើរ 10:33 - ព្រះគម្ពីរខ្មែរសាកល ជួនកាលត្រូវគេត្មះតិះដៀល និងធ្វើទុក្ខជាសាធារណៈ ជួនកាលបានក្លាយជាដៃគូជាមួយអ្នកដែលរងអំពើដូច្នោះដែរ។ Khmer Christian Bible ពេលខ្លះអ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ ព្រមទាំងត្រូវគេធ្វើបាបនៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នាបានរួមចំណែកជាមួយអស់អ្នកដែលរងអំពើដូច្នោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលខ្លះ អ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ និងធ្វើទុក្ខបៀតបៀននៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នារួមចំណែកជាមួយអស់អ្នកដែលត្រូវគេធ្វើទុក្ខយ៉ាងនោះទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារគេយកអ្នករាល់គ្នាទុកជាល្បែងមើលលេង ទាំងត្មះតិះដៀល ហើយធ្វើទុក្ខដល់អ្នករាល់គ្នានោះម្យ៉ាង ហើយមួយទៀត ដោយអ្នករាល់គ្នាបានភប់ប្រសព្វនឹងពួកអ្នក ដែលត្រូវទុក្ខលំបាកដូច្នោះម្យ៉ាងផង អាល់គីតាប ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ |
ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
ឱព្រះអើយ សូមក្រោកឡើងកាន់ក្ដីឲ្យអង្គទ្រង់ផង សូមនឹកចាំការត្មះតិះដៀលវាល់ព្រឹកវាល់ល្ងាចចំពោះព្រះអង្គពីមនុស្សឆោតល្ងង់ផង!
ព្រះអម្ចាស់អើយ ចំពោះការត្មះតិះដៀលដែលអ្នកជិតខាងរបស់យើងខ្ញុំបានត្មះតិះដៀលព្រះអង្គ សូមតបសងដល់ពួកគេ គឺមួយជាប្រាំពីរទៅលើទ្រូងរបស់ពួកគេផង!
ព្រះយេហូវ៉ាអើយ សូមនឹកចាំថាខ្មាំងសត្រូវរបស់ព្រះអង្គបានត្មះតិះដៀលយ៉ាងណា គឺបានត្មះតិះដៀលជំហានរបស់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គយ៉ាងណា!
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
តាមពិត ខ្ញុំយល់ឃើញថា ព្រះបានដាក់យើងដែលជាសាវ័កនៅក្រោយក្បួនឲ្យគេឃើញ ដូចជាអ្នកទោសប្រហារជីវិត ពីព្រោះយើងបានក្លាយជាទិដ្ឋភាពដល់សាកលលោក គឺទាំងទូតសួគ៌ និងមនុស្សផង។
ដោយហេតុនេះ ខ្ញុំពេញចិត្តនឹងភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និងការឈឺចាប់ ដោយព្រោះព្រះគ្រីស្ទ។ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះហើយ ដែលខ្ញុំរឹងមាំ។
ជាការត្រឹមត្រូវដែលខ្ញុំគិតដូច្នេះចំពោះអ្នកទាំងអស់គ្នា ពីព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្តជានិច្ច ដ្បិតអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំក្នុងព្រះគុណ ទោះបីជានៅពេលខ្ញុំជាប់ឃុំឃាំង ឬឆ្លើយការពារខ្លួន ឬធ្វើបន្ទាល់អំពីដំណឹងល្អក៏ដោយ។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។
អ្នកខ្លះទៀតទទួលការសាកល្បងដោយការចំអកឡកឡឺយ និងការវាយនឹងខ្សែតី; ខ្លះទៀតរងការជាប់ឃុំឃាំង និងការជាប់គុក;
ដោយហេតុនេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅខាងក្រៅជំរំ ទាំងផ្ទុកការត្មះតិះដៀលដែលព្រះអង្គបានទទួល។