ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 1:8 - ព្រះគម្ពីរខ្មែរសាកល

រីឯ​អំពី​ព្រះបុត្រា​វិញ ព្រះអង្គ​មានបន្ទូលថា​: “ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​អំពីព្រះ​រាជ​បុត្រា​ថា៖​ «ឱ​ព្រះជាម្ចាស់​អើយ!​ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ដំបង​រាជ្យ​នៃ​នគរ​របស់​ព្រះអង្គ​ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​សុចរិត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ‌បុត្រា​វិញ​ថា៖ «ព្រះ‌អង្គ​អើយ បល្ល័ង្ក​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ ឯ​ដំបង​សុចរិត ជា​ដំបង​រាជ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

សូមមើលជំពូក

អាល់គីតាប

ចំពោះ​បុត្រា​វិញ ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​លោក​ម្ចាស់​អើយ​បល្ល័ង្ក​របស់​អ្នក នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អ្នក​គ្រង​រាជ្យ​ដោយ​យុត្ដិធម៌»។

សូមមើលជំពូក



ហេព្រើរ 1:8
33 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ្យអំណាច​របស់ព្រះអង្គ ជា​រាជ្យអំណាច​ដ៏អស់កល្បជានិច្ច ហើយ​អំណាចគ្រងរាជ្យ​របស់ព្រះអង្គ​នៅ​គ្រប់ជំនាន់​ទាំងអស់​។


នៅ​ថ្ងៃ​របស់ទ្រង់ មនុស្ស​សុចរិត​នឹង​លូតលាស់ ហើយ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ រហូតដល់​លែងមាន​ព្រះចន្ទ​ទៀត​។


ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ក្នុង​សេចក្ដីវិសុទ្ធ និង​សេចក្ដីសុចរិត នៅចំពោះ​ព្រះអង្គ អស់​មួយជីវិត​របស់យើង​។


ខ្ញុំ និង​ព្រះ​បិតា គឺ​អង្គ​មួយ”។


ពួកគេ​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “យើង​គប់ដុំថ្មសម្លាប់​អ្នក​មិនមែន​ដោយសារតែ​ការល្អ​ទេ គឺ​ដោយសារតែ​ការនិយាយប្រមាថព្រះ ពីព្រោះ​អ្នក​ជា​មនុស្ស ប៉ុន្តែ​តាំងខ្លួន​ជា​ព្រះ”។


ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!”។


ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!


ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ហើយ​ធ្វើដូច្នេះ ការចូលទៅ​ក្នុង​អាណាចក្រ​ដ៏អស់កល្បជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង នឹង​ត្រូវបាន​ប្រទាន​ដល់​អ្នករាល់គ្នា​យ៉ាងពេញលេញ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។