ដ្បិតការអាក្រក់ច្រើនឥតគណនាបានរុំព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំបានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចមើលឃើញឡើយ; វាច្រើនជាងសក់ក្បាលទូលបង្គំទៅទៀត ហើយស្មារតីទូលបង្គំបានបោះបង់ទូលបង្គំចោលហើយ។
សុភាសិត 5:22 - ព្រះគម្ពីរខ្មែរសាកល អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន អាល់គីតាប កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ |
ដ្បិតការអាក្រក់ច្រើនឥតគណនាបានរុំព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំបានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចមើលឃើញឡើយ; វាច្រើនជាងសក់ក្បាលទូលបង្គំទៅទៀត ហើយស្មារតីទូលបង្គំបានបោះបង់ទូលបង្គំចោលហើយ។
ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
មនុស្សអាក្រក់នឹងត្រឡប់ទៅឯស្ថានមនុស្សស្លាប់វិញ អស់ទាំងប្រជាជាតិដែលភ្លេចព្រះក៏ដូច្នោះដែរ។
ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។
សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ តម្រង់ផ្លូវរបស់ខ្លួនគេ ប៉ុន្តែមនុស្សអាក្រក់នឹងដួលដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។
មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
ប្រសិនបើអ្នកនិយាយថា៖ “មើល៍! យើងមិនបានដឹងរឿងនេះទេ” តើព្រះអង្គដែលស្ទង់ចិត្តមិនឈ្វេងយល់ទេឬ? តើព្រះអង្គដែលថែរក្សាព្រលឹងរបស់អ្នកមិនជ្រាបទេឬ? តើព្រះអង្គមិនសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួនទេឬ?
អ្នកដែលជីករណ្ដៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយអ្នកដែលប្រមៀលថ្ម ថ្មនោះនឹងត្រឡប់មកលើអ្នកនោះវិញ;
ខ្ញុំបានរកឃើញអ្វីដែលល្វីងជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត គឺមនុស្សស្រីដែលចិត្តរបស់នាងជាអន្ទាក់ និងជាសំណាញ់ ហើយដៃរបស់នាងជាខ្នោះ។ អ្នកដែលផ្គាប់ព្រះហឫទ័យព្រះ នឹងរួចផុតពីនាង ប៉ុន្តែមនុស្សបាបនឹងត្រូវនាងចាប់វិញ។
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។