Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 11:6 - ព្រះគម្ពីរខ្មែរសាកល

6 សេចក្ដីសុចរិត​របស់​មនុស្ស​ទៀងត្រង់ រំដោះ​ខ្លួនគេ ប៉ុន្តែ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ចាប់​ដោយ​ចំណង់លោភលន់​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




សុភា‌សិត 11:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​ថ្ងៃ​ក្រោយ កាលណា​លោកអ៊ំ​មក​ពិនិត្យ​ថ្លៃឈ្នួល​របស់ខ្ញុំ នោះ​សេចក្ដីសុចរិត​របស់ខ្ញុំ​នឹង​ឆ្លើយ​ជំនួស​ខ្ញុំ គឺបើសិន​មាន​សត្វ​ណា​ដែល​មិន​មាន​សម្បុរពពាល ឬ​សម្បុរពព្លាក់​នៅក្នុង​ហ្វូង​ពពែ ឬ​មានសត្វណាមិន​មាន​សម្បុរខ្មៅ​នៅក្នុង​កូនចៀម​នៅជាមួយ​ខ្ញុំ វា​ជារបស់​លួច”។


ដ្បិត​លោកអ៊ំ​បាន​ស្ទាបរក​ក្នុង​អីវ៉ាន់​ទាំងអស់​របស់ខ្ញុំ​ហើយ ចុះ​មាន​រកឃើញ​អីវ៉ាន់​ណា​ពី​ផ្ទះ​របស់លោកអ៊ំ​? សូម​ដាក់​នៅ​ទីនេះ នៅមុខ​បងប្អូន​របស់ខ្ញុំ និង​បងប្អូន​របស់លោកអ៊ំ ហើយ​ឲ្យ​ពួកគេ​វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​ចុះ​!


ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។


មនុស្ស​មិនគោរពព្រះ​បំផ្លាញ​អ្នកជិតខាង​របស់ខ្លួន​ដោយ​មាត់ ប៉ុន្តែ​មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ដោយ​ចំណេះដឹង​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​; អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម