Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:27 - ព្រះគម្ពីរខ្មែរសាកល

27 អ្នកដែល​ជីក​រណ្ដៅ អ្នកនោះ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ ហើយ​អ្នកដែល​ប្រមៀល​ថ្ម ថ្មនោះ​នឹង​ត្រឡប់មក​លើ​អ្នកនោះ​វិញ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!


ពួកគេ​បាន​រាយ​សំណាញ់​ដើម្បី​ទាក់​ជើង​របស់ខ្ញុំ ព្រលឹង​របស់ខ្ញុំ​ត្រូវបាន​បង្អោនចុះ​។ ពួកគេ​បាន​ជីក​រណ្ដៅ​នៅមុខ​ខ្ញុំ ក៏​ធ្លាក់​ទៅក្នុង​នោះ​វិញ​។ សេឡា


ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។


អ្នកដែល​នាំ​មនុស្ស​ទៀងត្រង់​ឲ្យ​វង្វេង​ទៅក្នុង​ផ្លូវ​អាក្រក់ អ្នកនោះ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ​របស់ខ្លួន រីឯ​មនុស្ស​គ្រប់លក្ខណ៍​នឹង​ទទួល​សេចក្ដី​ល្អ​ជាមរតក​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​; អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។


វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


ដ្បិត​យេរូសាឡិម​បាន​ជំពប់ ហើយ​យូដា​បាន​ដួល ពីព្រោះ​អណ្ដាត​របស់ពួកគេ និង​ទង្វើ​របស់ពួកគេ បាន​ប្រឆាំងនឹង​ព្រះយេហូវ៉ា ដោយ​បះបោរ​នឹង​ព្រះនេត្រ​ដ៏មាន​សិរីរុងរឿង​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម