ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
សុភាសិត 30:14 - ព្រះគម្ពីរខ្មែរសាកល មានជំនាន់មួយដែលធ្មេញរបស់គេដូចជាដាវ ហើយថ្គាមរបស់គេដូចជាកាំបិត ដើម្បីស៊ីបំផ្លាញមនុស្សទ័លក្រឲ្យអស់ពីផែនដី និងមនុស្សខ្វះខាតឲ្យអស់ពីមនុស្សជាតិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសម័យមួយដែលមនុស្ស មានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រ ឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកម្សត់ទុគ៌ត ពីកណ្ដាលចំណោមមនុស្សលោកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។ អាល់គីតាប ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ដែលព្រះអង្គមិនបានប្រគល់យើងជារំពាដល់ចង្កូមរបស់ពួកគេ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ដែលត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះយេហូវ៉ា តើខ្លួនពួកគេមិនដឹងទេឬ?
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង!
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
ឱព្រះអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីរុងរឿងរបស់ព្រះអង្គបានខ្ពស់ជាងផែនដីទាំងមូល!
ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់របស់ពួកគេ! ព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមរបស់ពួកសិង្ហស្ទាវផង!
មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។
មនុស្សក្រីក្រដែលសង្កត់សង្កិនពួកអ្នកក្រខ្សត់ ប្រៀបដូចជាភ្លៀងដែលគំហុកបំផ្លាញ រហូតដល់គ្មានអាហារ។
ឈ្លើងមានកូនញីពីរដែលស្រែកថា៖ “ឲ្យមក! ឲ្យមក!”។ មានបីយ៉ាងដែលមិនចេះឆ្អែត ក៏មានបួនយ៉ាងដែលមិនចេះនិយាយថា៖ “ល្មម” គឺ:
ខ្ញុំបានបែរមកពិចារណាទៀត អំពីការសង្កត់សង្កិនទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ទឹកភ្នែករបស់អ្នកដែលរងការសង្កត់សង្កិន! គ្មានអ្នកសម្រាលទុក្ខពួកគេឡើយ។ នៅក្នុងដៃរបស់ពួកអ្នកសង្កត់សង្កិនពួកគេ មានអំណាច ដូច្នេះគ្មានអ្នកដែលសម្រាលទុក្ខពួកគេទេ!
ដើម្បីបែរចេញពីពាក្យបណ្ដឹងរបស់អ្នកក្រខ្សត់ ហើយដកយកសេចក្ដីយុត្តិធម៌ចេញពីមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់យើង ដើម្បីឲ្យស្ត្រីមេម៉ាយបានជាជ័យភណ្ឌរបស់គេ និងដើម្បីប្លន់កូនកំព្រា។
ព្រះយេហូវ៉ានឹងចូលក្នុងការជំនុំជម្រះទាស់នឹងពួកចាស់ទុំ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា៖ “គឺអ្នករាល់គ្នាហើយ ដែលស៊ីបង្ហិនចម្ការទំពាំងបាយជូរ; អ្វីដែលលួចប្លន់ពីអ្នកទ័លក្រ នៅក្នុងផ្ទះរបស់អ្នករាល់គ្នា។
តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។
មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។