Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:8 - ព្រះគម្ពីរខ្មែរសាកល

8 ពួកវា​មាន​សក់​ដូច​សក់​មនុស្សស្រី ហើយ​ធ្មេញ​របស់​ពួកវា​ដូច​ធ្មេញ​សិង្ហ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ពួកវា​មាន​សក់​ដូច​ជា​សក់​របស់​ស្រ្ដី​ ឯ​ធ្មេញ​ពួកវា​ដូច​ជា​ធ្មេញ​របស់​សត្វ​តោ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សក់​វា​ដូច​ជា​សក់​ស្ត្រី ហើយ​ធ្មេញ​វា​ដូច​ធ្មេញ​សត្វ​សិង្ហ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​សក់​វា នោះ​ដូច​ជា​សក់​របស់​ស្រីៗ ហើយ​ធ្មេញ​វា​ដូច​ជា​ធ្មេញ​របស់​សត្វ​សិង្ហ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 វា​មាន​សក់​វែង​ដូច​សក់​ស្ដ្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សឹង្ហ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ពេលនោះ មាន​ក្លិនស្អុយ​ជំនួស​ក្លិនក្រអូប ខ្សែពួរ​ជំនួស​ខ្សែក្រវាត់ ភាពតម្ពែក​ជំនួស​សក់តែងស្អាត សំពត់ធ្មៃ​ជំនួស​សម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅ​ជំនួស​សម្រស់​។


មួយវិញទៀត ដូចដែល​អេសាយ​បាន​ថ្លែងទុកមុនថា​: “ប្រសិនបើ​ព្រះអម្ចាស់​នៃ​ពលបរិវារ​មិន​បាន​បន្សល់​ពូជ​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ”។


ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ


កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម