ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
សុភាសិត 29:5 - ព្រះគម្ពីរខ្មែរសាកល មនុស្សដែលបញ្ជោរអ្នកជិតខាងរបស់ខ្លួន គឺរាយសំណាញ់ដាក់ជើងខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សំរាប់ចាប់ជើងគេទេ។ អាល់គីតាប អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ |
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
ដ្បិតគេបញ្ជោរខ្លួនឯងនៅក្នុងភ្នែករបស់ខ្លួន រហូតដល់មិនឃើញ ហើយមិនស្អប់អំពើទុច្ចរិតរបស់ខ្លួន។
ដ្បិតគ្មានអ្វីគួរឲ្យទុកចិត្តនៅក្នុងមាត់ពួកនោះឡើយ ខាងក្នុងពួកគេមានតែសេចក្ដីអន្តរាយ បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេបញ្ជោរដោយអណ្ដាតរបស់ខ្លួន។
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។
អ្នកដែលស្ដីបន្ទោសមនុស្ស ក្រោយមកនឹងបានជាទីគាប់ចិត្ត ជាងអ្នកដែលមានអណ្ដាតបញ្ជោរទៅទៀត។
នាងបានល្បួងកំលោះនោះដោយហេតុផលជាច្រើន នាងអូសទាញគាត់ដោយភាពរលូននៃបបូរមាត់របស់នាង។
នេះគឺដើម្បីការពារអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
ជាការពិត យើងមិនដែលប្រើពាក្យបញ្ជោរ ដូចដែលអ្នករាល់គ្នាដឹងហើយ ហើយក៏មិនដែលធ្វើពុតដោយចិត្តលោភលន់ឡើយ——ព្រះជាសាក្សីអំពីការនេះ។