Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 12:2 - ព្រះគម្ពីរខ្មែរសាកល

2 ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 12:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មាត់​របស់គេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និង​ការសង្កត់សង្កិន នៅក្រោម​អណ្ដាត​របស់គេ​មាន​សេចក្ដីអន្តរាយ និង​សេចក្ដីទុច្ចរិត​។


ទោះបីជា​ខ្ញុំ​បាន​និយាយ​ក្នុង​ការ​ភ័យស្លន់​របស់ខ្ញុំ​ថា​៖ “មនុស្ស​ទាំងអស់​សុទ្ធតែ​ភូតភរ” ក៏ដោយ​។


សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។


ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។


សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់ ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


សូម្បីតែ​នៅពេល​ពួកគេ​មក​ជួប​ខ្ញុំ ក៏​ពួកគេ​និយាយ​សេចក្ដីមិនពិត​ដែរ​; ចិត្ត​របស់ពួកគេ​ប្រមូល​សេចក្ដីទុច្ចរិត​សម្រាប់​ខ្លួនឯង​; ពេល​ចេញទៅ​ខាងក្រៅ ពួកគេ​ក៏​និយាយ​សេចក្ដីនោះ​។


ដ្បិត​គ្មានអ្វី​គួរឲ្យទុកចិត្ត​នៅក្នុង​មាត់​ពួកនោះ​ឡើយ ខាងក្នុង​ពួកគេ​មានតែ​សេចក្ដីអន្តរាយ បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​បញ្ជោរ​ដោយ​អណ្ដាត​របស់ខ្លួន​។


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


សូមឲ្យ​បាប​នៃ​មាត់​ពួកគេ និង​ពាក្យ​នៃ​បបូរមាត់​ពួកគេ ចាប់​ពួកគេ​ជាប់​ក្នុង​អំនួត​របស់ខ្លួន ដ្បិត​ពួកគេ​និយាយ​ពាក្យបណ្ដាសា និង​ពាក្យភូតភរ​។


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។


មនុស្ស​ជាច្រើន​អះអាង​អំពី​ភាពស្មោះត្រង់​របស់ខ្លួន ប៉ុន្តែ​តើ​នរណា​អាច​រកបាន​មនុស្ស​ស្មោះត្រង់​?


មនុស្ស​ដែល​បញ្ជោរ​អ្នកជិតខាង​របស់ខ្លួន គឺ​រាយ​សំណាញ់​ដាក់​ជើង​ខ្លួនឯង​។


ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។


ជាការពិត យើង​មិនដែល​ប្រើ​ពាក្យ​បញ្ជោរ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ ហើយក៏មិនដែល​ធ្វើពុត​ដោយ​ចិត្តលោភលន់​ឡើយ​——​ព្រះ​ជា​សាក្សី​អំពីការនេះ​។


ពីព្រោះគាត់ជា​មនុស្ស​មានចិត្តពីរ ដែលមិនទៀងទាត់​ក្នុង​គ្រប់ទាំង​ផ្លូវ​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម