សុភាសិត 29:27 - ព្រះគម្ពីរខ្មែរសាកល មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។ អាល់គីតាប មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។ |
ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
ព្រះយេហូវ៉ាអើយ តើទូលបង្គំមិនស្អប់អ្នកដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនស្អប់ខ្ពើមអ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គទេឬ?
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ! ដ្បិតព្រះយេហូវ៉ាបានសណ្ដាប់សំឡេងយំសោករបស់ខ្ញុំហើយ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
មនុស្សត្រូវបានសរសើរតាមសុភនិច្ឆ័យរបស់ខ្លួន ប៉ុន្តែអ្នកដែលមានចិត្តវៀចវេរនឹងទទួលសេចក្ដីមើលងាយ។
បំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ផ្អែមដល់ព្រលឹង ប៉ុន្តែការបែរចេញពីការអាក្រក់ ជាទីស្អប់ខ្ពើមដល់មនុស្សល្ងង់។
មនុស្សបង្ហូរឈាមស្អប់មនុស្សឥតខ្ចោះ រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ។
ពាក្យរបស់អេគើរកូនរបស់យ៉ាកេ ជាពាក្យព្យាករ ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល:
ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
“បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។
ទូលបង្គំបានផ្ដល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេហើយ។ ពិភពលោកស្អប់ពួកគេ ពីព្រោះពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។
ពិភពលោកមិនអាចស្អប់អ្នករាល់គ្នាបានឡើយ ប៉ុន្តែគេស្អប់ខ្ញុំ ពីព្រោះខ្ញុំធ្វើបន្ទាល់អំពីពិភពលោកថា ការប្រព្រឹត្តរបស់គេគឺអាក្រក់។